នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងអាជីវកម្មថ្មបាយក្រៀម លើផ្ទៃដីទំហំ២៥,០៧ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ក្រុមហ៊ុនកំពតស៊ីមេន ខូ អិលធីឌី ជាម្ចាស់គម្រោង និងមានការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា ភី.ភី.អាយ.ស៊ី (PPIC)។

ឯកឧត្តម ទា ជុប បានបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី តំណាងអគ្គនាយកដ្ឋាន និង អគ្គលេខាធិការដ្ឋាន តំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្តកំពត ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ។ អង្គប្រជុំបានសម្រេចគាំទ្រគម្រោងអាជីវកម្មថ្មបាយក្រៀម របស់ក្រុមហ៊ុនកំពតស៊ីមេនខូអិលធីឌី នៅខេត្តកំពត និង តម្រូវឱ្យ ក្រុមហ៊ុនម្ចាស់គម្រោង អនុវត្ត ទៅតាមការងារបច្ចេកទេស មួយចំនួនដូច
(១). ត្រូវផ្តល់ឯកសារកិច្ចសន្យាដែលបានផ្ទេរសិទ្ធិទៅឱ្យក្រុមហ៊ុនម៉ៅការ ដើមី្បដាក់បញ្ចូលក្នុងរបាយការណ៍ IESIA ក្នុងការ ទទួលខុសត្រូវលើការជីកថ្មបាយក្រៀម
(២). ត្រូវយកចិត្តទុកដាក់លើការជីកថ្ម បាយក្រៀម ដោយកំណត់ការជីកក្នុងជម្រៅ ៣ម៉ែត្រ រក្សាមុំជម្រាល៤៥ដឺក្រេ និងកំណត់ចម្ងាយ១៣ម៉ែត្រ ពីព្រំដីរបស់ប្រជាជន និង ២៧ ម៉ែត្រ ពីអ័ក្ស ផ្លូវភូមិ ព្រមទាំងជីកទៅតាមប្លុកនីមួយៗដែលបាន កំណត់
(៣). ត្រូវមាន ផែនការ លើ ការ គ្រប់ គ្រង ទឹក នៅក្នុងរណ្តៅដី ដោយត្រូវបង្ហូរចូលក្នុងប្រឡាយ ដែលព័ទ្ធជុំវិញទីតាំងគម្រោង ចៀសវាងបង្ហូរទៅ ដីស្រែរបស់ប្រជាជន
(៤). ត្រូវស្រោចទឹកជាប្រចាំលើផ្លូវ ដឹកជញ្ជូន ចៀសវាងការហុយធូលី ដែលមានការប៉ះពាល់ដល់ប្រជាជន និងសិស្សសាលា
(៥). ត្រូវចុះបញ្ជី ប.ស.ស នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យបុគ្គលិក-កម្មករទទួលបានផលប្រយោជន៍ពីរដ្ឋាភិបាល
(៦). នៅពេលបញ្ចប់គម្រោង ក្រុមហ៊ុនត្រូវ ដាំដើមឈើជុំវិញទីតាំង គម្រោង ព្រមទាំងរក្សាស្តុកទឹក នៅក្នុងរណ្តៅ ដី ដើម្បីឱ្យប្រជាជនប្រើប្រាស់ក្នុងគោលបំណង ការងារកសិកម្ម និងធ្វើការជួសជុល ផ្លូវដឹកជញ្ជូននេះឡើងវិញ ដើម្បីផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy