ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញមកមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលាម៉ោង ១ម០០នាទី រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គូសបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជា មានិតចិន មានកម្មវិធីជួបសំដែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន។ បន្ទាប់មក ឯកឧត្តម នឹងចូលរួមក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈ យោគ យល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិ បត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា