នៅព្រឹក ថ្ងៃចន្ទ ៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.)និងជាតំណាងរបស់ឯកឧត្តម សាយ សំអាល់ ប្រធានក.ជ.អ.ច. បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូសាជីវកម្មនុយក្លេអ៊ែរជាតិចិន នៃសាធារណរដ្ឋប្រជាមានិតចិន(CNNC) ដែលដឹកនាំដោយ ឯកឧត្តម Wang Shoujun ប្រធាន CNNC ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈ​នៃការ​យោគ​​យល់រវាង ក.ជ.អ.ច. និង CNNC ស្តីពីកិច្ចសហ​ប្រតិបត្តិ​ការឧស្សាហកម្ម​នុយក្លេអ៊ែរសម្រាប់​បម្រើ​ឱ្យ​គោល​បំណងសន្តិភាព ដែលបានចុះហត្ថលេខាកាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ប្រទេសចិន។ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីប្រកបដោយភាតរភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ភាគីទាំងពីរបានពិភាក្សា គ្នាផ្លាស់ប្តូរទស្សនៈ មតិ​យោបល់​ទៅវិញទៅមក និងឯកភាពក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដោយផ្តោតលើវិស័យនៃការអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីថាមពលនុយក្លេអ៊ែរ និង​បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ជាតិនៅក្នុងវិស័យវេជ្ជសាស្រ្ត កសិកម្ម ឧស្សាហកម្ម និងបរិស្ថាន ជាដើម៕

ព័ត៌មានបន្ថែម

មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)