ទីស្តីការក្រសួងបរិស្ថាន នារសៀកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងអាជីវកម្មខ្សាច់សំណង់ លើផ្ទៃដីទំហំ ១៤,១៥ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំព្រងឹល និងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន ស៊ី វី អិន អេច ខនស្រ្តាក់សិន ម្ចាស់គម្រោង និងមានក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន ខូអិលធីឌី។

បន្ទាប់ពីការឌ្វើបទបង្ហាញ និងពិភាក្សាផ្តល់យោបល់ពីអ្នកជំនាញ អង្គប្រជុំបានគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងសូមឱ្យក្រុមហ៊ុនចុះបញ្ជី ប.ស.ស នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យបុគ្គលិកកម្មករទទួលបានផលប្រយោជន៍ពីរដ្ឋាភិបាល។ ជាមួយគ្នានេះ អង្គប្រជុំស្នើឱ្យក្រុមហ៊ុនបូមខ្សាច់ទៅតាមត្រូវគោរពបច្ចេកទេសកំណត់របស់ក្រសួងរ៉ែ និងថាមពល និងក្នុងករណីបាក់ច្រាំងដោយសារសកម្មភាពគម្រោង ក្រុមហ៊ុនត្រូវទទួលខុសត្រូវស្តារឬសងសំណងជូនប្រជាពលរដ្ឋដែលរងហេតុប៉ះពាល់។ ក្រុមការងារបានតម្រូវឱ្យ
ក្រុមហ៊ុននៅពេលធ្វើអាជីវកម្មបូមខ្សាច់ ប្រសិនបើជួបប្រទះវត្ថុបុរាណ ក្រុមហ៊ុនត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ
ហើយលើសពីនេះ ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីការបូមខ្សាច់ចូលទៅក្នុងអាងឬស្រះរងកករជាមុនសិន មុននឹងបង្ហូរចូលស្ទឹងពោធិ៍សាត់។

គួរបញ្ជាក់ថា៖កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាល ខេត្តពោធិ៍សាត់ និងមន្ទីរបរិ ស្ថា នខេត្តពោធិ៍សាត់ អង្គការ NGO Forum តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា