នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតិ ឯកឧត្តម Panyarak Poolthup អគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ដែលទើបបានតែងតាំង ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលថៃ ជាមួយក្រសួងបរិស្ថានឱ្យកាន់តែប្រសើរឡើង និងបន្តពិនិត្យលើកិច្ចព្រមព្រាងលើវិស័យបរិស្ថាននិងការបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថានបានកសាងនិងរៀបចំកន្លងមក ដូចជាការកសាងធនធានមនុស្ស ការគ្រប់គ្រងសំរាម ការគ្រប់គ្រងថង់ប្លាស្ទីក និងការធ្វើវិមជ្ឈការនិងវិសហមជ្ឈការមុខងារបរិស្ថានទៅថ្នាក់ក្រោមជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំភាគីថៃបន្តកិច្ចសហប្រតិបត្តិការ ជាពិសេសការកសាង/បណ្តុះបណ្តាលធនធានមនុស្សដល់យុវជន ជាពិសេសសហគ្រិនវ័យក្មេង ហើយភាគីថៃបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជាពិសេសយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទីកដែលកម្ពុជាបានអនុវត្តន៍មុនថៃ នៅតាមបណ្តាផ្សារទំនើប។ ភាគីថៃនឹងបន្តស្វាគមន៍ និងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងជំនាញបច្ចេកទេសផ្សេងៗ និងបន្តការរឹតចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើងក្នុងនាមជាប្រទេសជិតខាង៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា