នៅទីក្រុងដាណាង ប្រទេសវៀតណាម ថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃុត ចាន់ដារ៉ា បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមក្នុងកិច្ចប្រជុំសភាមូលនិធិបរិស្ថានពិភពលោក លើកទី៦ (6th GEF ASSEMBLY) ព្រមទាំងបានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយតំណាងអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ដែលមានដូចជា៖
១- ជំនួបជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (Conservation International: CI), អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN), និងកិច្ចសហប្រតិបត្តិការបរិស្ថានមេគង្គ-ឡាឆាង (LMEC) ដើម្បីពិភាក្សាអំពីគំនិតផ្ដួចផ្ដើមគម្រោងមួយចំនួន ដូចជា គម្រោងគ្រប់គ្រងដែនទឹករួមគ្នា គម្រោងដាក់បញ្ចូលការគិតគូរពីជីវៈចម្រុះទៅក្នុងគោលនយោបាយ និងគម្រោងគ្រប់គ្រងតំបន់ការពារ។
២- ជំនួបជាមួយលោក Peter Thomson បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសមុទ្រ និងតំណាងអង្គការ PEMSEA ដើម្បីពិភាក្សាអំពីដំណើរនៃការសម្រេចឱ្យបាននូវគោលដៅទី១៤ នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព(SDG) ក្នុងឆ្នាំ២០២០ គំនិតផ្ដួចផ្ដើមគម្រោងគ្រប់គ្រងសមុទ្រនិងតំបន់ឆ្នេរ និងការគ្រប់គ្រងនិងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងសមុទ្រ។
៣- ជំនួបជាមួយតំណាងធនាគារពិភពលោក ដើម្បីពិភាក្សាអំពីគំនិតផ្ដួចផ្តើមគម្រោងទេសភាព និងអេកូទេសចរណ៍ប្រកបដោយចីរភាព (Sustainable Landscape and Ecotourism) និងគម្រោងអាទិភាពមួយចំនួនពាក់ព័ន្ធនឹងការកសាងសមត្ថភាព ការអភិវឌ្ឍបៃតង ការគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៕

ព័ត៌មានបន្ថែម

សត្វក្រៀល ឬកុកក្រៀល ឬកុកទេព (ត)
ថ្ងៃ ព្រហស្បតិ៍, 2 កក្កដា, 2020 សត្វក្រៀល ឬកុកក្រៀល ឬកុកទេព (ត)
ឯកឧត្តម សាយ សំអាល់ ទទួលជួបប្រតិភូក្រុមហ៊ុនជប៉ុនលើការងារគ្រប់គ្រងបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 2 កក្កដា, 2020 ឯកឧត្តម សាយ សំអាល់ ទទួលជួបប្រតិភូក្រុមហ៊ុនជប៉ុនលើការងារគ្រប់គ្រងបរិស្ថាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន
ថ្ងៃ ពុធ, 1 កក្កដា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន