នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរបរិស្ថានខេត្តកោះកុង បានសម្របសម្រួល និងទទួលដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ អេនជេឡា កកូរែន (Angela Corcoran) មកកាន់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងបឹងកាឆាង ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដើម្បីពិនិត្យស្វែងយល់អំពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ ស្វែងយល់ពីជីវភាពរស់នៅរបស់សមាជិកសហគមន៍ និងផលប្រយោជន៍ពីការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ។

លោកជំទាវបានកោតសរសើរដល់សហគមន៍របស់យើងដែលបានខិតខំប្រឹងប្រែងចូលរួមការពារធនធានធម្មជាតិ និងថែរក្សាអនាម័យនៅក្នុងតំបន់បានយ៉ាងល្អ ជាពិសេសមន្ទីរបរិស្ថានខេត្ត ព្រមទាំងបរិស្ថាន ដែលបានគាំទ្រសហគមន៍។ បន្ទាប់មកលោកជំទាវឯកអគ្គរដ្ឋទូតបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាលរបស់តំបន់ទាំងពីរនេះ៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល