ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីក្រសួងបរិស្ថាន ចូលរួមត្បាញក្រមាជាងវែងគេនៅលើពិភពលោក ប្រវែងជាង១០០០ម៉ែត្រ នៅវាលព្រះមេរុ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA» ពិតជាអស្ចារ្យមែន ។
ក្រមាបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា ។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា»។
ប្រធានបច្ចេកទេស ព្រឹត្តិការណ៍ត្បាញក្រមាប្រវែងជាង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» បានអោយដឹងថា «មកទល់ពេលនេះ ក្រឡា ក្រហម លាយស ដ៏ស្រស់ស្អាតមួយនេះ មានប្រវែងរហូតដល់ទៅជា១១០០ ម៉ែត្រហើយ ។ ចំពោះការចូលរួមត្បាញនេះ គឺមានការចូលរួមពីប្រជាពលរដ្ឋ មន្ដ្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំងភ្ញៀវអន្ដរជាតិផងដែរ ។ ហើយសម្រាប់ការត្បាញនេះ គឺយើងបន្ដធ្វើរហូតដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ហើយយើងនឹងលាតក្រមានេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅកោះពេជ្រ ដែលមានភ្ញៀវចូលរួមប្រមាណជាង២ម៉ឺននាក់ផងដែរ» ។
ប្រធានបច្ចេកទេសបន្តទៀតថា «នេះជាមោទនភាពនៃជាតិខ្មែរទាំងមូល ធំធេងណាស់ ព្រោះអីក្រមានេះមិនមែនត្បាញតែមនុស្សម្នាក់ ឬមួយក្រុមទេ តែនេះគឺត្បាញដោយប្រជាពលរដ្ឋខ្មែរ ពីគ្រប់ទីកន្លែងទាំងអស់នៃកម្ពុជា និងមានទាំងជនបរទេសផងដែរ ដូចនេះក្រមានេះមានតម្លៃនៃស្មារតី រួមគ្នា ជឿថាខ្មែរធ្វើបាន» ។

សូមបញ្ជាក់ថា យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា «GOGO CAMBODIA» បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោកប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង ។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមត្បាញក្រមាដោយសេរីចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួម ត្បាញរាប់ម៉ឺននាក់ផងដែរ ។ ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់