នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងលោក នីក ប៊ែរេសហ្វត (Nick Beresford) នាយក UNDP ប្រចាំប្រទេសកម្ពុជា បានចូលរួមជាអធិបតី និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការកាត់បន្ថយហានិភ័យនៃការវិនិយោគលើថាមពលកកើតឡើងវិញ ផ្តោតលើផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន៥ក្នុងវិស័យថាមពល ក្រសួងបរិស្ថាន នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងអង្គការ UNDP សរុបចំនួន២៥នាក់។

កិច្ចពិគ្រោះយោបល់បានពិភាក្សានិងប្រមូលធាតុចូលរបស់អ្នកពាក់ព័ន្ធ ដើម្បីកំណត់វិធានការកាត់បន្ថយហានិភ័យជាសាធារណៈដែលអាចធ្វើទៅបាន ប្រកបដោយប្រសិទ្ធភាពចំណាយ សំដៅលើកកម្ពស់ការវិយោគវិស័យឯកជនលើផ្ទាំងថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយនឹងបណ្ដាញ (on-grid) និងពុំភ្ជាប់ជាមួយបណ្ដាញ (off-grid) នៅកម្ពុជា។ លទ្ធផលសំខាន់ដែលទទួលបាន មានដូចខាងក្រោម៖
*** ត្រូវធ្វើការកែសម្រួលរបាយការណ៍ដោយស្វែងរកទិន្នន័យផ្លូវការបន្ថែម និងធ្វើការកែលម្អលទ្ធផល ដើម្បីទទួលបានគោលគំនិតនៃការកាត់បន្ថយហានិភ័យ សំដៅធានាបាននូវប្រសិទ្ធភាពចំណាយ លើកទឹកចិត្តលើការវិនិយោគពីវិស័យឯកជន និងការបង្កើតគោលនយោបាយគាំទ្រ
*** ស្នើឱ្យមានភាគីទីបីដែលជាអ្នកជំនាញការឯកទេស(Peer Reviewer) ធ្វើការត្រួតពិនិត្យលើរបាយការណ៍នេះ មុននឹងដាក់ឱ្យមានការពិគ្រោះយោបល់ថ្នាក់ជាតិ នាពេលខាងមុខ
*** រៀបចំបោះពុម្ពផ្សព្វផ្សាយរបាយការណ៍ចុងក្រោយ និងជាពិសេសរៀបចំគម្រោងស្នើសុំទៅកាន់មូលនិធិអាកាសធាតុបៃតង (Green Climate Fund: GCF)៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់