នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពប្រអប់ដាក់សម្លៀកបំពាក់ មួក និងស្បែកជើង លើផ្ទៃដី១៩.៨៣៩ ម៉ែត្រក្រឡា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនគ័ន ហុង ខូល័រ ព្រីនធីង ជាម្ចាស់គម្រោង ចំណែកការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

អង្គប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ ដូចជា៖ (១) ការគ្រប់គ្រងសំណល់រឹង-រាវ (២) ប្រព័ន្ធលូរំដោះសំណល់រាវ (៣) បញ្ហាប្រើប្រាស់ថាមពល (អុស) (៤) ការប្រើប្រាស់ឡចំហាយ (៥) ការទុកដាក់វត្ថុធាតុដើម និងសុវត្ថិភាពការងារ។ ជារួម លទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងអង្គប្រជុំ រួមមាន៖
១. ក្រុមហ៊ុនត្រូវប្រុងប្រយ័ត្នខ្ពស់លើការទុកដាក់វត្ថុធាតុដើម ជាពិសេសវត្ថុធាតុដើមគីមី
២. ម្ចាស់គម្រោងត្រូវរៀបចំ អប់រំកម្មករក្នុងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ជាពិសេសថង់ប្លាស្ទិក
៣. ម្ចាស់គម្រោង មុននឹងបង្ហូរសំណល់រាវទៅប្រព័ន្ធប្រឡាយ ឬលូសាធារណៈ គឺត្រូវបង្ហូរឆ្លងកាត់អាងប្រព្រឹត្តកម្មសំណល់រាវ សំអាតជាមុនសិន
៤. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូទាំងក្នុងនិងក្រៅរោងចក្រឱ្យបានត្រឹមត្រូវ ជៀសវាងការហូរចេញប៉ះពាល់ដល់ប្រជាពលរដ្ឋ
៥.ក្រុមហ៊ុនត្រូវត្រួតពិនិត្យប្រព័ន្ធអគ្គិសភ័យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ព្រមទាំងត្រួតពិនិត្យឡចំហាយជាប្រចាំ៕

chevron-right chevron-left

ព័ត៌មានបន្ថែម

សេចក្តី​ជូន​ដំណឹង​របស់ក្រសួង​បរិស្ថាន​ ស្តីពី​ការរៀបចំពិធី​អបអរសាទរ​ទិវាអនាម័យ​បរិស្ថានជាតិ ២៣ វិច្ឆិកា
ថ្ងៃ សុក្រ, 22 វិច្ឆិកា, 2019 សេចក្តី​ជូន​ដំណឹង​របស់ក្រសួង​បរិស្ថាន​ ស្តីពី​ការរៀបចំពិធី​អបអរសាទរ​ទិវាអនាម័យ​បរិស្ថានជាតិ ២៣ វិច្ឆិកា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបេីកសម្ពោធដាក់អោយប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ក្រោមប្រធានបទ​ “និរន្តរភាពនៃធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា”
ថ្ងៃ ព្រហស្បតិ៍, 21 វិច្ឆិកា, 2019 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបេីកសម្ពោធដាក់អោយប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ក្រោមប្រធានបទ​ “និរន្តរភាពនៃធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា”
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 21 វិច្ឆិកា, 2019 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា