នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ៍​ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ នាយកដ្ឋានព័ត៌មាន​ និងផ្សព្វផ្សាយ បរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”​ ដោយមានការចូលរួម​ពី​ពីស្ថាប័នពាក់ព័ន្ធ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សប្រមាណជាង២០០នាក់​។

ខ្វៃ​ អាទិត្យា​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​

សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកជំនាញបរិស្ថាន បានធ្វើបទបង្ហាញលើការគ្រប់គ្រងសំណល់ប្លាស្ទិក​ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។​

នាឱកាសនោះ​ ​​ លោក​ ខ្វៃ អាទិត្យា អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ បានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយប្លាស្ទិក ជាពិសេសកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេស កុំដុតថង់ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន បំពុលបរិយាកាស និងសុខភាព។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា ឆ្លើយតបនឹងការជំរុញការចូលរួមការកាត់បន្ថយសំណល់ប្លាស្ទិក​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ​ ១៦៨​ អនក្រ.បក​ ចុះថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៧​ ស្តីពី​ ការគ្រប់គ្រងថង់ប្លាស្ទិក​ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់បរិស្ថាន និងជំរុញដល់មហាជនទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើងនិងភពផែនដី។

ជាចុងក្រោយ​ លោក​អគ្គនាយករង​ ក៌បានសំណូមពរឱ្យសិស្សានុសិស្សទាំងអស់ ត្រូវតែប្រឹងប្រែងខិតខំរៀនសូត្រយកចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ដែលនឹងត្រូវបន្តវេនកសាងប្រទេសឱ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយចីរភាព។

សូមបញ្ជាក់ថា បន្ទាប់ពីមានការធ្វើបទបង្ហាញ​បញ្រ្ជាបពីចំណេះដឹងពីវិស័យបរិស្ថានហើយ​ កម្មវិធីក៏មានវេទិកាសំណួរ និងចម្លើយ និងចេរករង្វាន់ថង់បរិស្ថាន និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដើម្បីពង្រឹងចំណេះដឹងវិស័យបរិស្ថាន​ និង ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មថែមទៀត ពីយុវជន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ​ ការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព៕

chevron-right chevron-left

ព័ត៌មានបន្ថែម

ការកែច្នៃសំបកកង់ឡានចាស់ៗ​ ទៅជាវត្ថុដ៏ទាក់ទាញ​
ថ្ងៃ ពុធ, 20 វិច្ឆិកា, 2019 ការកែច្នៃសំបកកង់ឡានចាស់ៗ​ ទៅជាវត្ថុដ៏ទាក់ទាញ​
ឯកឧត្តម​ ជួប​ ប៉ារីស៍​ ផ្តល់​កូនឈេី​និងចូលរួមដាំកូនឈេីនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលនិងអនុវិទ្យាល័យបែកចាន
ថ្ងៃ ពុធ, 20 វិច្ឆិកា, 2019 ឯកឧត្តម​ ជួប​ ប៉ារីស៍​ ផ្តល់​កូនឈេី​និងចូលរួមដាំកូនឈេីនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលនិងអនុវិទ្យាល័យបែកចាន
លោកប្រធានមន្ទីបរិស្ថានខេត្តព្រៃវែង​ និងលោកអភិបាលស្រុកបាភ្នំ ជាមួយសហការី បានចុះទៅពិនិត្យ និងទស្សនាសត្វស្លាបនាពេលព្រលប់ ដែលជាពេលវេលាសត្វទាំងអស់ចូលទីជំរក នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍​ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
ថ្ងៃ អង្គារ, 19 វិច្ឆិកា, 2019 លោកប្រធានមន្ទីបរិស្ថានខេត្តព្រៃវែង​ និងលោកអភិបាលស្រុកបាភ្នំ ជាមួយសហការី បានចុះទៅពិនិត្យ និងទស្សនាសត្វស្លាបនាពេលព្រលប់ ដែលជាពេលវេលាសត្វទាំងអស់ចូលទីជំរក នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍​ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង