ទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃច័ន្ទ ១៣កើត ខែបឋមសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួប សំណេះសំណាល ជាមួយយុវជនទទួលបានអាហាររូបករណ៍ទៅសិក្សានៅសាធារណៈរដ្ឋ ប្រជាមានិតចិន ដែលត្រូវទៅបន្តការសិក្សាសម្រាប់ ឆ្នាំ២០១៨-២០២០ដែលផ្តល់ដោយ សមា គមន៍មូលនិធិសាធារណៈប្រជាជាតិចិន រួមមានមុខវិជ្ជាជាច្រើន ដូចជាកសិកម្ម ឧស្សាហកម្ម វិស័យសុខាភិបាល និងជំនាញផ្សេងៗជាច្រើនទៀត សម្រាប់ជំហ៊ានដំបូងនេះ គឺមានចំនួន ៤៦នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវបទពិសោធន៍មួយចំនួនយកទៅពិចារណា និងអភិវឌ្ឍខ្លួនធ្វើ យ៉ាងណាឱ្យការសិក្សាទទួលបានភាពជោគជ័យ។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្ត ដល់យុជន គ្រប់រូបត្រូវស្វែងរក និងចេះទាញយកឱកាស ដើម្បីយកមកកែលម្អ និងអភិវឌ្ឍ ខ្លួនឯងដោយរៀនទាំងទ្រឹស្តី និងអនុវត្ត ដើម្បីឱ្យទទួលបានទាំងចំណេះ និងជំនាញ ស្រប ពេលប្រទេសកម្ពុជា ជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយល្អ និងមានកិច្ច សហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសផ្សេងៗ។ ដូច្នេះ យុវជនមានឱកាសច្រើនក្នុងការ ទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីបានផ្លាស់ប្តូរនូវបទពិសោធន៍ជាមួយនឹងបណ្តា ប្រទេសផ្សេងៗ និងទទួលបានចំណេះជំនាញថ្មីៗ ឬក៏បានសិក្សានូវជំនាញដែលខ្លួនពេញចិត្ត ក្នុងការឆ្លើយតបនឹងតំរូវការទីផ្សារការងារនៅប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ន៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល