ឯកឧត្តម បណ្ឌិត អេរិច សូលហេម(ErikSolheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP)បានអញ្ជើញមកមកដល់ព្រះរាជាណាចក្រ កម្ពុជាហើយនៅវេលាម៉ោង ៨ម៣០នាទី ដើម្បីបំពេញទស្សនកិច្ច តាមការអញ្ជើញរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃកម្ពុជា។ ប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម បណ្ឌិត អេរិច សូលហេម(ErikSolheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP) ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី២៥ ខែមុថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម បណ្ឌិត អេរីច សូលហេម(ErikSolheim) មានកម្មវិធីជួបសំដែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់មក ឯកឧត្តម ជួបប្រជុំជាមួយក្រុមប្រឹក្សជាតិអភិវឌ្ឍន៍ដោយចីរភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ។បន្ទាប់មក ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តមបណ្ឌិត អេរីច សូលហេមនឹងចូលរួមធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីស្តីការក្រសួងបរិស្ថាន។
នៅពេលរសៀល ឯកឧត្តម បណ្ឌិត អេរីច សូលហេម (ErikSolheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP) បន្តជួបជាមួយ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់មកទៀត ឯកឧត្តម បន្តដំណើជួបជាមួយសភាពាណិជ្ជកម្មកម្ពុជា បន្ទាប់មកចូលរួមធ្វើបឋកថា ចែករំលែកបទពិសោធន៍ដល់យុវជន និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ស្តីអំពី« យុវជន និងជីវិតធម្មជាតិ»៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ