នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(Cambodia Climate Change Alliance: CCCA) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុដែលមានសមាសភាពពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៩ ដើម្បីកំណត់យន្តការប្រមូលធាតុចូលផ្នែកប្រែប្រួលអាកាសធាតុតាមវិស័យសម្រាប់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ អង្គប្រជុំបានពិភាក្សាអំពីវិធីសាស្រ្តប្រមូលធាតុចូលផ្នែកប្រែប្រួលអាកាសធាតុតាមវិស័យសម្រាប់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើបច្ចុប្បន្នភាពនៃការបញ្ចប់អនុវត្តផែនការសកម្មភាពប្រែប្រួលអាកាសធាតុរបស់វិស័យចំនួន១៤ ឆ្នាំ២០១៤/៥-២០១៨ ការពង្រីកវិសាលភាពនៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុបន្ទាប់ពីឆ្នាំ២០១៨ ការតាមដាន ធ្វើរបាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) និងស្ថានភាពនៃការកំណត់សូចនាករនៃគោលដៅទី១៣ស្តីពីការប្រែប្រួលអាកាសធាតុនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់