ទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទីពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ច ប្រជុំពិភាក្សាលើកិច្ចសហការក្នុងការគ្រប់គ្រង ថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលស្ថិត ក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងប្រាសាទបុរាណ និងតំបន់បេតិកភណ្ឌ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ គ្រប់គ្រងលើការងារអភិរក្សតំបន់បេតិកភណ្ឌត្រូវរួមគ្នា ដើម្បីសំរេចបានគោលដៅរួមមួយ ធ្វើយ៉ាង ណាអោយការងារអភិរក្សទាំងធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រកបទៅដោយប្រសិទ្ធ ភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីដែលអនុវត្តការងារនេះ មាន ការឯកភាពរួមគ្នា ក្នុងការពង្រឹងការងារគ្រប់គ្រងតំបន់អភិរក្សឱ្យបានច្បាស់លាស់ទាំងការងារអភិរក្ស ធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌធម្មជាតិផងដែរ៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន