នៅព្រឹកថ្ងៃសុក្រ​ ៣កើត​ ខែបឋមាសាឍ​ ឆ្នាំរកា​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ មន្ទីរបរិស្ថានខេត្តកណ្តាល​ បានប្រារព្ធធ្វើទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ក្រោមប្រធាន​:​ រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯ.ឧ​ តាំង​ ម៉េងលាន​ អភិបាលរងខេត្ត​ និងលោកជំទាវ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខត្តកណ្តាល​ ពិធី​នេះធ្វើនៅសាលាបឋមសិក្សាទេពប្រណម្យ​ ភូមិម្លូម៉ឺន​ ឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ​អង្គភាព​នានាជុំវិញខេត្ត​ អភិបាល អភិបាលរងស្រុក​ ប្រធាន​ក្រុមប្រឹក្សាស្រុក​ មន្ត្រីការិយាល័យនានាជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរឃុំផ្សារដែក​ ប្រជាពលរដ្ឋ​ សិស្សានុសិស្សសាលាបឋមសិក្សាទេពប្រណម្យ​ វិទ្យាល័យទេពប្រណម្យ​ និងតំណាងអង្គការការីតាស់​ ក្រុមហ៊ុន​ perfect growth co.Ltd. ក្រុមហ៊ុន​ TY Fashion (Cambodia) PLC. សរុបអ្នកចូលរួមចំនួន​ ៥៥០នាក់​ ស្ត្រី២៦៩នាក់។ ពិធីនេះ​ មានចែក​ កូនឈើ​ ៣២០ដើម​ ដើម្បីយកទៅដាំ​ និងមានដាំជានិមិត្តរូបនៅទីតាំងប្រារព្ធពិធី​ ហើយមានចែកធុងសំរាម​ ៤ធុង​ តាំងផ្ទាំងប៉ាណូអប់រំបរិស្ថាន១ផ្ទាំង​ និងការបែងចែកកម្លាំងធ្វើអនាម័យតាមដងផ្លូវជាតិលេខ៥ជិតកន្លែងប្រាររព្ធពិធី ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា