នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2018 ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅខេត្តឧត្តរមានជ័យ ឯកឧត្តម សាបូ អូហ្សាណូបានថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមវិទ្យាល័យ និងមន្រ្តីរាជការថា ដើម្បីកិច្ចគាំពារបរិស្ថាន យើងទាំងអស់គ្នា ជាពិសេសការប្រារព្ធនូវពិធីជួបសំណេះសំណាលនេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។
ឯកឧត្តមក៏បាន សំណូមពរដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ កុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងទឹក ជាពិសេស កុំដុតថង់ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន និងបំពុលបរិយាកាស។
ឯកឧត្តមរដ្ឋលេខាធិការ ក៍បានជំរុញអាជ្ញាធរដែនដី រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ បំផុសចលនាមហាជន ឲ្យរៀបចំព្រឹត្តិការដ៍សំខាន់នេះ គ្រប់ទីតាំងនានា ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់បរិស្ថាន និងស្នើរគ្រប់មជ្ឍដ្ឋានទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើងទាំងអស់គ្នា។ជាចុងក្រោយឯកឧត្តមបានជំរុញឲ្យសិស្សានុសិស្សទាំងអស់ដែលមានប័ណ្ណបោះឆ្នោត គឹត្រូវតែទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រកបដោយគតិបណ្ឌិត ចេះយល់ពីសុខទុក្ខរបស់យើង៕

ព័ត៌មានបន្ថែម

ឯកឧត្តម នេត្រ ភក្ត្រា៖ ពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាសចូលក្នុងបឹងទន្លេសាប
ថ្ងៃ អង្គារ, 24 វិច្ឆិកា, 2020 ឯកឧត្តម នេត្រ ភក្ត្រា៖ ពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាសចូលក្នុងបឹងទន្លេសាប
ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
ថ្ងៃ ចន្ទ, 23 វិច្ឆិកា, 2020 ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ
ថ្ងៃ អាទិត្យ, 22 វិច្ឆិកា, 2020 រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ