ក្រសួងបរិស្ថាន បានចូលរួមជាមួយក្រសួងស្ថាប័ននានា និងវិស័យឯកជន ដាក់តាំងបង្ហាញសមិទ្ធផលការងារលើវិស័យបរិស្ថានក្នុង ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» រៀបចំដោយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រ៣កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងស្តង់ក្រសួងបរិស្ថាន អ្នកចូលរួមបាន ស្វែងយល់ពីការងារអនុវត្តកន្លងមក ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល តាមរយៈជាឯកសារ រូបភាពភាព រូបថត រូបសំណាក និងវីដេអូឯកសារ របស់អគ្គនាយកដ្ឋានជំនាញនីមួយៗចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ក្រសួងបរិស្ថានបានសម្រេចលទ្ធផលជាច្រើន ទាក់ទងសកម្មភាព ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដែលក្នុងនោះ សាធារណជន ជាពិសេសសិស្សនិស្សិត កំពុងសិក្សា និងកំពុងស្វែងរកការងារបានស្វែងយល់ និងធ្វើសិក្សាបន្ថែមជាសាធារណៈនូវគុណប្រយោជន៍បរិស្ថាន។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ។

ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ចុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាទទួល បានការងារ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយទៅជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ។ យុវជនយុវនារីកម្ពុជា ត្រូវមានសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យក្លាយជាធនធាន មនុស្ស ដែលមានសក្តានុពលក្នុងការឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនាពេលអនាគត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់