រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុងនាមជាលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានរៀបចំនិងសម្របសម្រួលកិច្ចប្រជុំលើកទី៣រវាងក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុជាមួយដៃគូអភិវឌ្ឍន៍ផ្នែកប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុមានសមាសភាពពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន៣៨នាក់ ដែលក្នុងនោះមានស្ត្រីចំនួន១០នាក់ ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើកិច្ចគាំទ្ររបស់ដៃគូអភិវឌ្ឍក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ព្រមទាំងបច្ចុប្បន្នភាពព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោងសំណើទៅមូលនិធិអាកាសធាតុបៃតង របាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការសកម្មភាពប្រែប្រួលអាកាសធាតុ និងផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ក្របខណ្ឌហិរញ្ញប្បទានអាកាសធាតុសម្រាប់ផែនការជាតិបន្ស៊ាំ ។ល។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់