នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែបឋមាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គី ក្រុងកំពត ខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនាឆ្នាំ២០១៨ ក្រោមប្រធានបទ ” រួមគ្នាដើម្បីលុបបំបាត់ការពុលដោយប្លាស់ស្ទឹក ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការស្ការ៉ូ លោកគ្រូ អ្នកគ្រូ យុវជន យុវនារី សិស្សានុសិស្សសរុប ៨០០ នាក់ ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម បានផ្តល់នូវអនុសាសន៍ល្អៗដល់អង្គពិធីទាំងមូលរួមមាន៖ ការងារបរិស្ថាន គឺជាកិច្ចការដែលត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គមជាតិ តំបន់ និងពិភពលោកត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅប្រកបដោយចិរភាព ។

ទាក់ទងទៅនឹងប្រធានបទ “ រួមគ្នាលុបបំបាត់ការពុលដោយប្លាស់ស្ទិក ” ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារតែប្លាស់ស្ទិក ផលិតមកពីកាកសំណល់ប្រេងចុងក្រោយគេ ដែលមានសារធាតុគីមីគ្រោះថ្នាក់ និងជាកាកសំណល់រឹងមិនងាយរលាយធាតុ ដូចនេះឯកឧត្តមបានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ សិស្សានុសិស្សទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទិកឲ្យបានច្រើន និងងាកមកប្រើប្រាស់នូវ សម្ភារៈជំនួសប្លាស់ស្ទិកមានដូចជា ថង់ក្រដាស ថង់ក្រណាត់ កន្ត្រកសម្រាប់ដាក់សម្ភារៈជាដើម ។ល។ ឯកឧត្តមបានបន្តទៀតថា សូមយកចិត្តទុកដាក់ទទួលខុសត្រូវសំអាតកាកសំណល់ប្លាស់ស្ទិកជាប្រចាំដើម្បីរក្សាបាននូវអនាម័យ សោភ័ណភាពខេត្ត ឲ្យសក្តិសមជាខេត្តដែលទទួលបានពានរង្វាន់ផ្ការំដួលបីទង ។ ស្នើសុំបងប្អូនទាំងអស់កុំដុតថង់ប្លាស់ស្ទិក ព្រោះវានឹងភាយឧស្ម័នពុលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងស្រទាប់អូហ្សូន ។ នៅក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្តបានចែក ដបទឹក ជូនដល់អ្នកចូលរួមទាំងអស់ និងដាំដើមឈើនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គីផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយសូមអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់