ខេត​្តរតនគីរី​ នៅថ្ងៃព្រហស្បត្តិ៍​ ២កើត​ ខែស្រាពណ​ ឆ្នាំច​ សំរឺទ្ធស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៨​ មន្ទីរបរិស្ថានខេត្ត​រតនគិរី​ បានសហការរៀបចំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​ បានប្រារព្វទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥​មិថុនា​ ក្រោមប្រធានបទ​ រួមគ្នាកាត់បន្ថយប្លាស្ទិក​ ដោយអញុ្ជើញជាអធិបតីពី​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណ:អភិបាលខេត្ត​រតនគីរី​ និងមានការចូលរួមពីកងកំលាំងប្រដាប់អាវុធ​ មន្ទីរ​ ស្ថាប័នពាក់ព័ន្ធ​ សិស្សានុសិស្សប្រមាណជាង៥០០​ នាក់​ ។ កម្មវិធីនេះ​ អ្នកចូលរួមទាំងអស់បានធ្វើការអប់រំ​ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ផងដែរ​ ដើម្បីរំលឹក​ ក៏ដូចជាបំផុសអោយមានការចូលរួម
ទាក់ទងនឹងការញែក​ ទុកដាក់សំរាមអោយបានត្រឹមត្រូវ​ ជាពិសេសការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក​ ។

នាឱកាសនេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានអំពាវនាវ​ និងជំរុញដល់សិស្សានុសិស្ស​ ជាពិសេសអាជីវករ​ចូលរួមទាំងអស់គ្នា​ ក្នុងការទុកដាក់សំរាមអោយបានត្រឹមត្រូវ​ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើថង់បរិស្ថានជំនួសវិញ​ ហើយជួយអប់រំផ្សព្វផ្សាយបន្តពីផលប៉ះពាល់ពីសំណល់ប្លាស្ទិកនេះ។ គូសបញ្ជាក់ថា​ តាមរយៈកម្មវិធីនេះ​ ក៏មានគោលបំណងបំផុសចលនាទូលំទូលាយកាត់បន្ថយប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ