ក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដោយចីរភាព និងសាលាជាតិកសិកម្មព្រែកលៀប និង ក្នុងវិស័យអភិវឌ្ឍន៍ដោយចីរភាពដោយផ្តោតលើការពង្រឹងទំនាក់ទំនងរវាងវិទ្យាសាស្រ្តនិងគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា និស្សិតគ្រប់ជំនាញឆ្នាំទី២និងទី៣នៃសាលាជាតិកសិកម្មព្រែកលៀបសរុបប្រមាណ៨០នាក់ បានទទួលចំណេះដឹងស្តីពី «កសិកម្មនិងការប្រែប្រួលអាកាសធាតុ» បន្ថែមពីលើមុខវិជ្ជាដែលមាននៅក្នុងកម្មវិធីសិក្សា ដែលរៀបចំដោយសាលាជាតិកសិកម្មព្រែកលៀប នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបថមាសាឍ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងសាលាជាតិ។

លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា បានជ្រើសរើសសាលាជាតិ ធ្វើជាដៃគូកិច្ចសហប្រតិបត្តិការ ហើយសកម្មភាពចម្បងគឺការបង្កើនសមត្ថភាពធនធាននិស្សិតលើផ្នែកស្រាវជ្រាវនិងសរសេរនិក្ខេបបទ ការបណ្តុះបណ្តាល និងស្រាវជ្រាវស្តីពីគោលនយោបាយពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះដែរ លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក៏បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាគម្រាមកំហែងចម្បងដែលបានកំពុងកើតឡើងពិតប្រាកដ ដូចនេះ ក្នុងនាមជានិស្សិតត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅបែបវិទ្យាសាស្រ្តនូវកត្តាប្រឈម និងដំណោះស្រាយសមស្រប ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា