ទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃពុធ១កើត ខែបឋមសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយ យុវជនជ័យលាភីអាហាររូបករណ៍ នូវែលសេឡង់ (New Zealand-ASEAN Scholarships) ដែលជាមន្រ្តីរាជការ និង បុគ្គលិកបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដែលត្រូវទៅបន្តការសិក្សាសម្រាប់ ឆ្នាំ២០១៨-២០២០។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវបទពិសោធន៍មួយចំនួនយកទៅពិចារណា និងអភិវឌ្ឍខ្លួនធ្វើ យ៉ាងណាឱ្យការសិក្សាទទួលបានភាពជោគជ័យ។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់យុជន គ្រប់រូបត្រូវស្វែងរក និងចេះទាញយកឱកាស ដើម្បីយកមកកែលម្អ និងអភិវឌ្ឍខ្លួនឯង ស្របពេល ប្រទេសកម្ពុជា ជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយល្អ និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសផ្សេងៗ ដូច្នេះ យុវជនមានឱកាសច្រើនក្នុងការទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីបានផ្លាស់ប្តូរនូវបទពិសោធន៍ ជាមួយនឹងបណ្តាប្រទេសផ្សេងៗ និងទទួលបានចំណេះជំនាញថ្មីៗ ឬក៏បានសិក្សានូវជំនាញដែលខ្លួនពេញចិត្ត ក្នុងការឆ្លើយតបនឹងតំរូវការប្រទេសកម្ពុជាយើងនៅពេល បច្ចុប្បន្ន។

ឯកឧត្តម បានបន្តដែរថា ស្របពេលដែលមានឱកាសហើយ យុវជនគ្រប់រូបត្រូវយកចំណេះ និងជំនាញដែលមានទៅប្រើប្រាស់ឱ្យចំគោលដៅ ក៏ដូចជាអភិវឌ្ឍនៅក្នុងស្ថាប័នរបស់ខ្លួន និងសង្គមជាតិ ឱ្យមានការរីកចំរើនផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់