នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ KV ជំហាន ទី២ (ការសាងសង់បញ្ចប់ខ្សែបញ្ជូនជាកង ទិសនិរតី និង ទិសបូព៌ា ក្នុងបណ្តាញជាតិបញ្ជូនអគ្គិសនីនៃប្រទេសកម្ពុជា) ខ្សែបញ្ជូនអគ្គិសនី ២៣០ KV ចាប់ពីអនុស្ថានីយអគ្គិសនីតាតៃ ទៅអនុស្ថានីយ អគ្គិសនីបុទុមសាគរ និងខ្សែបញ្ជូនអគ្គិសនី ១១៥ KV ចាប់ពីអនុស្ថានីយ អគ្គិសនី ចំការហ្លួង ទៅអនុស្ថានីយ អគ្គិសនីរាមខាងត្បូង ដែលមានទីតាំងស្ថិត នៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ របស់អគ្គិសនីកម្ពុជា (EDC) ហើយគម្រោងនេះសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (Cambodia) Co., Ltd.

បន្ទាប់ពីមានបទបង្ហាញ និងការពិភាក្សាគ្នា អង្គប្រជុំ បានបង្ហាញលទ្ធផលរួមមាន៖ (១). ត្រូវរចនាលើ ការសាងសង់គ្រឹះ បង្គោល អគ្គិសនី ឱ្យ មាន លំនឹងស្មើគ្នា និងទីតាំង សាងសង់ អនុស្ថានីយអគ្គិសនី (២). ត្រូវគ្រប់ គ្រងអាចម៍ ដី លើ ការចាក់ បំពេញ ទីតាំង សាងសង់អនុស្ថានីយអគ្គិសនី និង បង្គោល អគ្គិសនី (៣). ត្រូវ រៀបចំ ផែនការ គ្រប់ គ្រង សំណល់ រឹង រាវឱ្យបានត្រឹមត្រូវ (៤). ត្រូវ កំណត់ដើមឈើ ដែលត្រូវ កាប់ឈើ នៅក្រោម គន្លងខ្សែបញ្ជូន អគ្គិសនី និងវាយតម្លៃដោយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអ្នក ពាក់ ព័ន្ធដើម្បីបង់ថវិកាចូលរដ្ឋ និង ចៀសវាងការកាប់ឈើនៅក្រៅគន្លងខ្សែ បញ្ជូន អគ្គិសនី (៥). ត្រូវកំណត់ច្រករបៀងសត្វដំរី និង គ្រឹះ បង្គោលអគ្គិសនីឱ្យបាន រឹងមាំ (៦). ត្រូវដាក់របាំង ការពារមិនឱ្យ ក្មេង សត្វស្វា ឬទោច តោង ឡើងបង្គោលអគ្គិសនី (៧). ត្រូវដាក់ ពោង សញ្ញា ដើម្បីការពារការហើររបស់សត្វស្លាប (៨). ត្រូវដោះស្រាយ ផល ប៉ះពាល់លើដីស្រែ ចម្ការ ផលដំណាំ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ (៩). ត្រូវសហការ ជាមួយក្រុមហ៊ុន អភិវឌ្ឍន៍ ដែល ពាក់ព័ន្ធនឹង ផែនការមេ និង (១០). ត្រូវ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ ព័ន្ធ នឹង ការសាងសង់គន្លងខ្សែបញ្ជូនអគ្គិសនី ឆ្លងកាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤។

ព័ត៌មានបន្ថែម

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ថ្ងៃ ពុធ, 20 តុលា, 2021 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ