នៅរសៀលថ្ងៃអង្គារ៍១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទ១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភាគច្រើនជាយុវជន ចំនួន៣៥០នាក់ មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅសាលាក្តីខ្មែរក្រហម និងសារៈ មន្ទីរប្រល័យពូជសាសន៍ទួលស្លែង នារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានលើកទឹកចិត្តដល់យុវជនត្រូវស្វែងរកឱកាស ដើម្បីបន្តការសិក្សាទៅតាមជំនាញដែលខ្លួនពេញចិត្ត ក្នុងការយកចំណេះ ដឹងទាំងអស់នេះទៅអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួនវិញ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់យុវជនដែល គ្រប់អាយុចូលរួមបោះឆ្នោត ត្រូវបំពេញសិទ្ធិជាប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕

ព័ត៌មានបន្ថែម

ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស