ទីស្តីការក្រសួងបរិស្ថាន ថ្ងៃច័ន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានសហការជាមួយស្ថានទូត នៃប្រទេសស៊ុយអែត បានដាក់តាំង ពិព័រណ៍គំនូរទាក់ទងនឹងការប្រែប្រួលអាកាសធាតុចំនួន២៩ផ្ទាំង រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានជាន់ក្រោម។ គោលបំណងនៃការដាក់តាំង ពិព័ណ៌ គឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតច្នៃប្រឌិតរបស់ វិចិត្រករបរទេស និងវិចិត្រករខ្មែរ ដល់សាធារណៈជន សិស្ស និស្សិត បានទស្សនា និងសិក្សាស្វែង យល់បន្ថែមពីការប្រែប្រួលអាកាសធាតុក៏ដូចជាចូលរួមក្នុងកិច្ចគាំពារបរិស្ថាន។

លោក រ៉ាត់ សិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការតាំងពិព័រណ៍រូបភាពប្រែប្រួលអាកាសធាតុនេះ ជាការផ្សព្វផ្សាយដល់មន្រ្តីរាជការបានយល់ដឹងផង ហើយក៏ជាការបើកឱ្យកាសផ្សព្វផ្សាយដល់សាធារណៈជន ជាពិសេសសិស្ស និស្សិត ដែលកំពង់សិក្សានៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានបំណងចង់ស្វែងយល់ពីការស្វែងយល់ពីការប្រែប្រួល អាកាសធាតុ ជាពិសេសទៀតគឺការទុកដាក់សំណល់ ការទុកដាក់សំណល់ប្លាស្ទិក និងជាឱកាសមួយ សម្រាប់បង្រីកការយល់ដឹងបន្ថែមពីការប្រែប្រួលអាកាសធាតុតាមរយៈពិព័រណ៍គំនូរនេះ។

ជាមួយគ្នានេះដែរ កញ្ញា សៅ ស្រីម៉ៅ ជាអ្នកសិល្បះផ្នែកគូរគំនូរ បានបង្ហាញពីអារម្មណ៍រីករាយ ក្នុងការ ចូលរួមបង្ហាញស្នាដៃគំនូរ៣ផ្ទាំង ក្នុងចំនោមរូប២៩ផ្ទាំង ដើម្បីចូលរួមផ្សព្វផ្សាយពីការប្រែប្រួលអាកាស ធាតុតាមរយៈរូបភាពជាក់ស្តែង ដែលកញ្ញាបានឃើញកន្លងមកទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តា ប្រទេសផ្សេងៗបានបង្ហាញពីភាពប្រែប្រួល ដែលបង្កមកពីការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ សកម្មភាពនេះក៏ជាការជំរុញ និងរួមចំណែកបំផុសឱ្យមានការចូលរួមទប់ស្កាត់ ដោយចូលរួមក្នុងកិច្ច គាំពារបរិស្ថាន ការការពារធនធាព្រៃឈើ អភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមទប់ស្កាត់ការប្រែប្រួល អាកាសធាតុ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់