លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ ២០១៨ ក្រោមប្រធានបទ រួមគ្នាកាត់បន្ថយថង់ប្លាស្ទិក ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យដំរិល ស្ថិតនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដំរិល បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹក និងលើកទឹកចិត្តគាំទ្រដល់សិទ្ឋិកុមារ ព្រមទាំងជំរុញដល់កុមារ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ឯកឧត្តម បានបញ្ជាក់ថា វេទិកាបានបង្ហាញផងដែរ អំពីការអប់រំបណ្តុះស្មាតីកុមារថែទាំសុខភាព ព្រមទាំងមានឆន្ទៈស្រលាញ់ ការពារ និងថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ក៏ដូចជានៅក្នុងបរិវេណសាលារៀន។

នៅក្នុងឳកាសនោះ លោកជំទាវ ឌិត នីតា មានប្រសាសន៍លើកទឹកចិត្តកុមារខិតខំរៀនសូត្រ និងជាពិសេសអានសៀវភៅឱ្យបានច្រើន ដែលជួយក្នុងការបណ្តុះនូវចំណេះដឹងក្នុងការសិក្សា។ ជាមួយគ្នានេះដែរ លោកជំទាវ បានចែករំលែកការអប់រំ និងការជួយគ្នាទៅវិញទៅមក តាមរយៈការនិទានរឿងជូនកុមារស្តាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ ២០១៨ នៅឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោកជំទាវ ឌិត នីតា បានប្រគល់សៀវភៅអាន មួយចំនួយ សម្រាប់បណ្ណាល័យនៃសាលាបឋមសិក្សាដំរិល និងប្រគល់អាវកីឡាចំនួន ៤០កប្លេរ ដល់សិស្សអនុវិទ្យាល័យដំរិល ចំនួន៤០នាក់ផងដែរ។

បន្ទាប់មក លោកជំទាវ និងក្រុមការងារ បានចែកសម្ភារៈសិក្សា ថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញជូនដល់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួនប្រមាណ ៣៥០នាក់ និងចែកសម្ភារៈដល់យុវជនលោកគ្រូអ្នកគ្រូ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំដំរិលជាង១០០នាក់ ក្នុងម្នាក់ទទួលបានក្រមាមួយ និងថវិកា ១០០០០រៀល។ នៅក្នុងថ្ងៃដដែល លោកជំទាវ ធិត នីតា និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដំរិល ចូលរួមដាំដើមឈើនៅបរិវេណអនុវិទ្យាល័យដំរិល និងប្រគល់ដើមឈើចំនួន ៥០០ដើម ដល់សាលាផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់