មន្ដ្រីជាន់ខ្ពស់នៃប្រទេសកម្ពុជានិយាយថា បញ្ហាកាប់ព្រៃឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅប្រទេសកម្ពុជាត្រូវអាជ្ញាធរបញ្ឈប់បានលែងឲ្យកើតមានទៀតហើយ។

13669778_1099236480165086_6780614538059654877_n

រដ្ឋមន្ដ្រីបរិស្ថានលោក សាយ សំអាល បានលើកឡើងបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Channel News Asia ក្រោយពីមានរបាយការណ៍ថា គេនៅឃើញឈើខុសច្បាប់ជាច្រើនត្រូវឈ្មួញបន្ដដឹកចេញពីកម្ពុជាទៅវៀតណាមក្នុងទឹកប្រាក់ច្រើនលានដុល្លារ។

ក្នុងបទសម្ភាសន៍ជាមួយ Channel News Asia លោក សាយ សំអាល និយាយថា តាំងពីលោកនាយករដ្ឋន្ដ្រី ហ៊ុន សែន ដាក់បំរាមលែងឲ្យមានការដឹកឈើចេញកាលពីដើមឆ្នាំនេះ គឺមានប្រសិទ្ធភាពមិនមានការនាំចេញឈើទៀតទេ ហើយការកាប់ព្រៃឈើក្នុងទ្រង់ទ្រាយធំគឺលែងមានហើយ។

ការអះអាងនេះបានធ្វើឡើងក្រោយពីមានការលើកឡើងរបស់អង្គការការពារបរិស្ថានអាម៉េរិក Forest Trends ដែលបានរាយការណ៍ថា ឈើខ្មែរត្រូវគេបន្ដដឹកចេញទោះបីជាមានការដាក់បំរាមនេះក៏ដោយ ហើយការអះអាងនេះអង្គការថាផ្អែកលើស្ថិតិរបស់នាយកដ្ឋានគយវៀតណាមនៅខែកុម្ភៈ និងខែមីនា។

មន្ដ្រីឃ្លាំមើលបញ្ហានេះពីអង្គការ Forest Trends បានប្រាប់ Channel News Asia ថាឈើជាច្រើននៅត្រូវគេបន្ដដឹកទៅវៀតណាម ភាគច្រើនធ្វើឡើងដោយប្រតិបត្ដិករតូចតាចដើម្បីគេចពីមន្ដ្រីព្រៃឈើ។

កម្ពុជាជាប្រទេសមួយដែលមានការកាប់ព្រៃឈើខ្លាំងបំផុតមួយនៅក្នុងពិភពលោក។ តាមតួលេខពីធនាគារពិភពលោកឲ្យដឹងថានៅក្នុងទសវត្សរ៍១៩៩០ ប្រមាណ៧៣%នៃផ្ទៃដីសរុបរបស់កម្ពុជាគឺគ្របដណ្ដប់ដោយព្រៃឈើជិត១៣លានហិចតារ។ ប៉ុន្ដែនៅឆ្នាំ២០១៥ នៅសល់តែប្រមាណ៥៣%ប៉ុណ្ណោះនៃផ្ទៃដីកម្ពុជា ឬស្មើនឹងប្រមាណ៩លាន៥សែនហិចតារ។

កម្ពុជាក៏ជាប្រទេសដែលបានផ្ដល់ដីព្រៃសម្បទានសេដ្ឋកិច្ចច្រើនផងដែរ ដោយមានរបាយការណ៍ថាមានផ្ទៃដីយ៉ាងតិច១លាន២សែនហិចតារទូទាំងប្រទេសត្រូវអាជ្ញាធរផ្ដល់សម្បទានដីព្រៃទៅឲ្យក្រុមហ៊ុនឯកជនសម្រាប់ការប្រើប្រាស់ធ្វើកសិកម្មក្នុងទ្រង់ទ្រាយធំ។

ដោយសារបញ្ហាកាប់ព្រៃខ្លាំងពេក រដ្ឋាភិបាលបានចាត់វិធានការកាត់បន្ថយការជួលដីសម្បទានសេដ្ឋកិច្ចពី៩០ឆ្នាំឲ្យមកនៅត្រឹម៥០ឆ្នាំវិញ, បង្ក្រាបដល់ការកាប់ព្រៃខុសច្បាប់នានា និងការដាក់បំរាមលើការនាំចេញឈើទៅក្រៅប្រទេសជាដើម៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ