នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកជំទាវ Manika Jain អគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌា ដែលទើបបានតែងតាំង ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងរឹតចំណងសហប្រតិបត្តិការ ទ្វេភាគីរវាងរដ្ឋាភិបាលឥណ្ឌា ជាមួយក្រសួងបរិស្ថាន ជាពិសេសលើវិស័យបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិនិងបេតិកភណ្ឌ ព្រមទាំងប្រពៃណីជនជាតិដើមភាគតិច ដែលរស់នៅក្បែរនិងក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំភាគីឥណ្ឌា សហការលើថាមពលប្រើពន្លឺព្រះអាទិត្យដែលអាចជួយផ្គត់ផ្គង់ថាមពលសម្រាប់បំភ្លឺ និងបូមទឹកស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរឡើង ហើយភាគីឥណ្ឌាបានស្វាគមន៍ដល់មន្ត្រីក្រសួងបរិស្ថានដើម្បីទទួលយកបទពិសោធន៍ និង ចំណេះដឹងពីវិទ្យាស្ថានអប់រំស្រាវជ្រាវរបស់ឥណ្ឌាលើវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់