ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ ឯកឧត្តមអភិបាល​ នៃគណៈអភិបាលខេត្ត​ យន្ត​ មីន​ មានប្រសាសន៍សូមឱ្យពលរដ្ឋនៃខេត្តព្រះសីហនុទាំងមូល​ ត្រូវផ្លាស់ប្តូរទម្លាប់​ និងឥរិយាបថចូលរួមថែរក្សាអនាម័យបរិស្ថាន​ ដោយផ្តើមចេញពីបុគ្គលម្នាក់​ ដោយមិនត្រូវបោះចោលសំរាមផ្តេសផ្តាស់​ ជាពិសេសគឺសំណល់ប្លាស្ទិក​ ព្រោះវាជាសារធាតុគីមីដែលមានការបំពុលដល់គុណភាពដី​ ទឹក​ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ធនធានធម្មជាតិ​ និងជីវៈចម្រុះ។​ ដូចនេះ​ ឯកឧត្តមអភិបាល​ ក៏អំពាវនាវដោយសង្កត់ធ្ងន់​ សូមឱ្យសាធារណជនទាំងអស់​ ចូលរួមក្នុងយុទ្ធនាការ​ “រួមគ្នាកាត់បន្ថយប្លាស្ទិក”​ ដែលជាយុទ្ធនាការបំផុសចលនាទូលំទូលាយកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។

ជាមួយគ្នានេះ​ ដើមស្ងាវ​ ដែលអាចចាត់ទុកជារុក្ខជាតិនិមិត្តរូបប្រចាំតំបន់ឆ្នេរ​ ចំនួន​ ៥០០ដើម​ ត្រូវបានថ្នាក់ដឹកនាំខេត្ត​ មន្ទីរ​ អង្គភាព​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ចូលរួមរៀបចំដាំនៅតាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុ​ ក្នុងថ្ងៃនៃការប្រារព្ធទិវានេះផងដែរ។

សូមបញ្ជាក់ថា​ ទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ ត្រូវបានមន្ទីរបរិស្ថានខេត្តព្រះសីហនុ​ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាព​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងមានករចូលរួមពីមន្ទីរ​ អង្គភាព​នានា​ រដ្ឋបាលក្រុង​ កម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ និស្សិត​ សិស្សានុសិស្ស​ យុវជនកាយរិទ្ធិ​ យុវជនស.ស.យ.ក​ រួមនិងសាធារណជនទូទៅផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់