នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ មានពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ថាប័ន ស្តីពីសារធាតុបំពុលបរិយាកាសរយៈខ្លីនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក Mozaharul Alam អ្នកសម្របសម្រួលការិយាល័យថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ទទួលបន្ទុកប្រែលប្រួលអាកាសធាតុ នៃអង្គការបរិស្ថានបហប្រជាជាតិ។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងនិងពង្រឹងសមត្ថភាពស្ថាប័នក្នុងរៀបចំចងក្រងទិន្នន័យពីសារធាតុបំពុលបរិយាកាសរយៈពេលខ្លី(Short-Lived Climate Pollutants) និងឈានទៅរៀបចំផែនការយុទ្ធសាស្រ្តជាតិក្នុងការកាត់បន្ថយសារធាតុបំពុលបរិយាកាសដែលមានរយះពេលខ្លីនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាសិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយលេខាធិការដ្ឋាន Climate and Clean Air Coalition តាមរយៈអង្គការបរិស្ថានសហប្រជាជាតិ និងមានសិក្ខាកាមចូលរួមចំនួន ៤០ នាក់ អញ្ជើញមកពីស្ថាប័នអន្តរក្រសួង និងមន្ទីរបរិស្ថានរាជធានី ខេត្ត ដែលជាសមាជិកក្រុមការងារបច្ចេកទេស សម្រាប់អនុវត្តការធ្វើបញ្ជីសារពើភ័ណ្ឌ Black Carbon និងតំណាងWHO៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់