នៅថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧:៣០នាទីព្រឹក មន្ទីរបរិស្ថានបានរៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ក្រោមប្រធានបទ«យើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទិច» ក្រោមអធិបតីភាពឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី មន្ត្រីសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ គរុសិស្ស និសិត្យ និងសិស្សានុសិស្សក្នុងក្រុងកំពង់ចាម ប្រមាណ ១០០០ នាក់ ក្នុងវិទ្យាល័យហ៊ុនសែន បឹងកុក ក្រុងកំពង់ចាម។ ក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយក្នុងវិទ្យាល័យ សមាជិក សមាជិការក្នុងកម្មវិធីទាំងអស់គ្នាបានបែងបែកជាក្រុមតូចៗ ដើម្បីដើររើសសំរាម និងថង់ប្លាស់ស្ទិចតាមទីប្រជុំជន ផ្សារ ផ្លូវសាធារណៈ ដើម្បីជាការអប់រំផ្សព្វផ្សាយ និងពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ អាជីវករ ក្នុងការទុកដាក់សម្រាមពិសេសការប្រើប្រាស់ថង់ប្លាស់ស្ទិច។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា