ខេត្តបាត់ដំបង៖ នៅថ្ងៃច័ន្ទ ៦រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ និងថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានចុះអប់រំផ្សព្វផ្សាយអំពីកិច្ចគាំពារបរិស្ថាន និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ តាមវិទ្យាល័យចំនួន០៤ នៅខេត្តបាត់ដំបងដូចជា វិទ្យាល័យនេតយ៉ង់ វិទ្យាល័យសម្តេចឪ វិទ្យាល័យក្តុលដូនទាវ និងវិទ្យាល័យព្រះមុនីវង្ស។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តលអនុសាសន៍អំពីចំណេះដឹងបរិស្ថាន តម្រូវការធនធានមនុស្សបរិស្ថាន ជម្រុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខ និងណែនាំយុវជន និងលោកគ្រូអ្នកគ្រូដែលមានបណ្ណបោះឆ្នោតទាំងអស់ឱ្យបំពេញកាតព្វកិច្ចជាពលរដ្ឋគឺទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ បន្ទាប់ពីខេត្តបាត់ដំបង ឯកឧត្តមរដ្ឋលេខាធិការនឹងដឹកនាំក្រុមការងារបន្តចុះផ្សព្វផ្សាយតាមវិទ្យាល័យនៅខេត្តប៉ៃលិនបន្តទៀត៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា