នៅព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់សារធាតុគីមីបំបែកធាតុសម្រាប់ការសម្អាតប្រេងឆៅលេចធ្លាយ ឬកំពប់នៅក្នុងឈូងសមុទ្រថៃ។គួរបញ្ជាក់ថា កម្ពុជាគឺជាសមាជិកនៃប្រទេសក្នុងឈូងសមុទ្រថៃ ដោយមានកាតព្វកិច្ចរៀបចំឯកសារសំខាន់ៗចំនួន២ គឺ ១.ផែនការជាតិស្តីពីការបង្ការគ្រោះអាសន្ននៃការកំពប់លេចធ្លាយប្រេង(NOSCP) និង ២. គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការប្រើប្រាស់សារធាតុគីមីបំបែកនៅពេលមានការកំពប់លេចធ្លាយប្រេង(National Chemical Dispersants Use Guideline ) ដើម្បីប្រើប្រាស់ផ្លូវការសម្រាប់កម្ពុជា និងស្នើសុំអង្គការ ភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា(PEMSEA) ដាក់បញ្ចូលក្នុងផែនការអនុតំបន់ (GOT Sub-Regional OSCP) និង គោលការណ៍ណែនាំអនុតំបន់ឈូងសមុទ្រថៃដោយមាន ក្រសួងបរិស្ថាន និង ក្រសួងសាធារៈការ និង ដឹកជញ្ជូនជាស្ថាប័នបង្គោល។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់