ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តវិស័យបរិស្ថាន ដោយផ្តោតលើវិស័យ ជំនាញ៤ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាព និងការអប់រំបរិស្ថាន ដល់មន្រ្តីជំនាញ នៅមន្ទីរបរិស្ថាន និងមន្រ្តីនៅស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិជាច្រើននាក់។

ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការនៃ ក្រសួងបរិស្ថាន ដែលអញ្ជើញចូលររួមជាគណៈអធិបតី បានឱ្យដឹងថាសិក្ខាសាលានេះ រៀបចំឡើងសំដៅបង្កើនការចូលរួមពីមន្រ្តីជំនាញពីគ្រប់ស្ថាប័ន ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារមានប្រសិទ្ធភាព នៅក្នុងការថែរក្សា ការពារ អភិរក្សជីវៈចម្រុះ ប្រកប ដោយនិរន្តរភាព៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល