មន្ត្រី និងយុវជនប្រមាណ ១០០ នាក់នៃក្រសួង និងមន្ទីរបរិស្ថាននៃខេត្ត បាត់ដំបង ពោធិសាត់ កំពង់ស្ពឺ និងកោះកុង បានទៅបោះតង់ និងរៀបចំប្រារពទិវាជីវៈចម្រុះអន្តរជាតិ នៅថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កម្មវិធីបោះតង់ និងការប្រារពទិវាជីវៈចម្រុះនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការណ៍រវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមន្ទីរបរិស្ថានខេត្តពោធិសាត់ ដើម្បីចូលរួមអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៨ ក្រោមពាក្យស្លោក “រួមគ្នាអភិរក្សភ្នំក្រវាញ ដើម្បីលើកស្ទួយទេសចរណ៍ធម្មជាតិ”។
គួរបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិអូរសោម គឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិក្រវាញកណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់។
តំបន់ទេសចរណ៍អូរសោម មានទេសភាពបឹងធម្មជាតិ ទឹកធ្លាក់ ព្រៃឈើ សត្វព្រៃ និងក្រពើភ្នំ ។ល។ ដែលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅសម្រាកលំហែកាយ និងគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ អ្នកទេសចរក៏អាច ទៅទស្សនានៅតំបន់មានសត្វជាច្រើនប្រភេទ ជាពិសេសគឺក្រពើភ្នំ ដែលជាសត្វកំរជិតផុតពូជ ដែលត្រូវបាន និងកំពុងអភិរក្សដោយក្រសួងបរិស្ថាន និងដៃគូសហការ។

ព័ត៌មានបន្ថែម

ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ថ្ងៃ ចន្ទ, 21 មិថុនា, 2021 ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
ថ្ងៃ សៅរ៍, 19 មិថុនា, 2021 វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច
ថ្ងៃ សុក្រ, 18 មិថុនា, 2021 រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច