ការដាំដុះ និងថែរក្សាអ័រគីដេព្រៃមួយកន្លែងបានបង្កើតឡើងនៅកសិដ្ឋាន The bloom garden greenhouse របស់លោក សុខ វិជ្ជា ដែលស្ថិតនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅក្នុងពេលចុះទស្សនកិច្ចផ្ទាល់នៅលើកសិដ្ឋាន នៃប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨
លោក​ សុខ វិជ្ជា បានឱ្យដឹងថា នៅប្រទេសកម្ពុជាអាចមានប្រភេទអ័រគីដេព្រៃប្រមាណជាង១០០០ ប្រភេទ ហើយមានតែប្រមាណ២០០ប្រភេទប៉ុណ្ណោះ ដែលបានកំណត់អត្តសញ្ញាណរួចរាល់។ ដោយឡែកសម្រាប់កសិដ្ឋាន របស់លោក បាននិងកំពុងថែរក្សាដើមអ័រគីដេព្រៃប្រមាណ៥០ ប្រភេទ ដែលបានប្រមូលមកពីប្រភពផ្សេងៗ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងសង្រ្គោះកុំឱ្យបាត់បង់។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រភេទអ័រគីដេព្រៃមួយចំនួន កំពុងទទួលការគំរាមកំហែងខ្លាំងពីការនាំចេញទៅបរទេសដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ។ ក្នុងឱ្យកាសនោះ ឯកឧត្តម​ ទិន ពន្លក​ បានកោតសរសើរចំពោះការខិតខំរបស់លោក សុខ វិជ្ជា ដែលបានប្រមូល ថែរក្សាប្រភេទអ័រគីដេព្រៃ និងបានបង្កើតជាកសិដ្ឋានអភិរក្ស និងការពារធនធានធម្មជាតិប្រភេទនេះ ដោយថវិកាផ្ទាល់ខ្លួន។ ឯកឧត្តម បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានបន្តខិតខំធ្វើការសិក្សាស្រាវជ្រាវលើប្រភទអ័រគីដេព្រៃបន្តទៀត ព្រោះវាគឺជាផ្នែកដ៏សំខាន់មួយរបស់កម្ពុជាក្នុងការគាំទ្រដល់ការអនុវត្តពិធីសារណាហ្គូយ៉ាស្តីពីសិទ្ធិទទួលផលពីធនធានសេនេទិក និងការបែងចែកផលប្រយោជន៏ពីការប្រើប្រាស់ធនធានសេនេទិកដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។

ឯកឧត្តម ក៏មានប្រសាសន៍ជំរុញឱ្យមន្ទីរបរិស្ថានខេត្តសៀមរាប បន្តសហការជាមួយកសិដ្ឋានលោក សុខ វិជ្ជា ធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ពីការថែរក្សាប្រភេទអ័រគីដេព្រៃ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើប្រភេទដែលមានក្នុងតំបន់ ជាពិសេសគួរបង្កើតសួនអ័រគីដេនៅក្នុងឧទ្យានជាតិភ្នំគូលែន ស្ថិតនៅក្នុងខេត្តសៀមរាប។

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ពីការរកឃើញវត្តមានអ័រគីដេយក្ស Grammatophyllum នៅប្រទេសកម្ពុជា ជាពិសេសនៅឧទ្យានជាតិសមុទ្រកោះរ៉ុងក្នុងខេត្តព្រះសីហនុ និងនៅឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីនៅតាមតំបន់ការពារទាំងអស់ពិនិត្យ និងជួបប្រទះប្រភេទអ័រគីដេប្រភេទព្រៃដ៏កម្រនេះ ត្រូវរាយការណ៍ជូនអ្នកជំនាញ ដើម្បីធ្វើការអភិរក្ស និងសិក្សាស្រាវជ្រាវ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា