ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក.ជ.អ.ច. បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ជនបង្គោលនៃក្រុមការងារ ប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ដៃគូ។ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការងនៃក.ជ.អ.ច បានឱ្យដឹងថាគោលបំណងនៃកិច្ចប្រជុំនេះរួមមាន៖
១) ពិនិត្យ និងពិភាក្សាលើឯកសារបច្ចេកទេស និងរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីនានាពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះដែលអនុវត្តដោយប្រទេសសមាជិកអាស៊ាន ACB និងដៃគូ
២) ពិនិត្យលើរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះអាស៊ានលើកទី២៧
៣) ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពបន្ត និងផែនការយុទ្ធសាស្រ្តរយៈពេលវែង និងមធ្យមរបស់ប្រទេសសមាជិកអាស៊ាន ACB និងដៃគូនានា ដូចជាគម្រោងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះទាំងដីគោកក្នុងទឹក ការប្រែប្រួលអាកាសធាតុ និងការបញ្ជ្រាបជីវៈចម្រុះក្នុងវិស័យផ្សេងៗទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ។
ក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក បានឱ្យដឹងថា សមាជិកអាស៊ានទាំងអស់យកចិត្តទុកដាក់ពិនិត្យលើកម្មវិធីនិងគម្រោងនានា ដែលស្នើរសុំឡើងដោយដៃគូ ហើយស្ថិតក្នុងក្របខ័ណ្ឌរបស់អាស៊ាន និងស្ថិតក្នុងក្របខ័ណ្ឌការងារបច្ចេសទេស ដើម្បីពិនិត្យនិងសម្រេច និងអនុវត្តជាបន្តទៀតអោយមានប្រសិទ្ឋិភាព។

ព័ត៌មានបន្ថែម

មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 29 កក្កដា, 2021 លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន