ពិធីអបអរសាទរទីវាជីវ:ចម្រុះអន្តរជាតិឆ្នាំ ២០១៨ ក្រោមប្រធានបទៈ ការប្រារព្ធខួបទី២៥ឆ្នាំនៃការអនុវត្តសកម្មភាពជីវ:ចម្រុះ អន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សជាច្រើននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងសាលាបឋមសិក្សាវត្តបូព៍ខេត្តសៀមរាប។
ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៏ថា៖ ដោយយល់ឃើញអំពីភាពចាំបាច់ និងអត្ថប្រយោជន៏នៃការថែរក្សា និងការការពារធនធានដល់ជីវ:ចម្រុះដែលយើងមាននោះ ប្រព័ន្ធអេកូឡូស៊ីដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដលើខឿនសេដ្ឋកិច្ច សង្គម វប្បធម៍និងបរិស្ថាន ព្រមទាំងផ្តល់នូវសារ:ប្រយោជន៏ជាច្រើនថែមទៀតដូចជា៖ ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការផ្តល់ប្រភពថាមពល ទីជម្រកសត្វគ្រប់ប្រភេទ ចំណីអាហារប្រចាំថ្ងៃ និងផលិតកម្មផ្សេងៗ ទើបរាជរដ្ឋាភិបាលបានចូលជាសមាជិកអនុសញ្ញាសហប្រជាជាតិស្តីពីជីវ:ចម្រុះ (UN-CBD) នៅឆ្នាំ១៩៩៥ ក្នុងគោលបំណងចូលរួមចំណែកជាមួយពិភពលោកធានាឲ្យបាននូវការអភិរក្ស និងការប្រើប្រាស់ធនធានជីវ:ចម្រុះប្រកបដោយនិរន្តរភាព និងការបែងចែកផលប្រយោជន៏ទទួលបានពីការប្រើប្រាស់ធនធានជីវ:ចម្រុះប្រកបដោយសមធម៍ជាដើម។
ឯកឧត្តមបានបន្តទៀតថា៖ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងប្រទេសកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយនឹងបណ្តុះគំនិត្យឲ្យចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងទាំងអស់គ្នា។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកនៃការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវ:ចម្រុះប្រកបដោយភាពទទយលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរក្រសួងបរិស្ថានសម្រេចជោគជ័យលើកំណែទម្រង់វិស័យបរិស្ថាន និងធនធានធម្មជាតិ ជាលទ្ឋផលតំបន់ការពារធម្មជាតិមានរហូតដល់៤៥តំបន់នៅឆ្នាំ២០១៦ ត្រូវបានកើនឡើងដល់៤៩តំបន់ នៅឆ្នាំ២០១៧ និងមានផ្ទៃក្រឡាជាង៧,៥ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ ក្នុងគោលបំណងតភ្ជាប់តំបន់ការពារធម្មជាតិទាំងឡាយ ដើម្បីធានាទំនាក់ទំនងចលនាផ្លាស់ទីជីវៈចម្រុះក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអណ្ណត្តទី៥នេះ បានបឈ្ឈប់ទាំងស្រុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវិនិយោគ។ គោលនយោបាយនេះបានកាត់បន្ថយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋទទួលបានកំណើនជីវភាពប្រសើរជាងមុន តាមរយៈការពង្រឹងផលិតភាពអាជីវកម្មរបស់ខ្លួន និងចំណូលពីការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ សំដៅឆ្លើយតបទៅនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍-អភិវឌ្ឍន៍ដើម្បីអភិរក្ស៕

 

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ