សន្តិសុខបរិស្ថានជាតិ ជាប្រធានបទនៃសិក្ខាសាលារៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយនគរបាលអន្តរជាតិ INTERPOL នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

ក្នុងពិធីបើកវេទិកានេះ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖នេះជាលើកទីមួយសម្រាប់ក្រសួងបរិស្ថានក្នុងទំណែរទម្រង់នៅលើវិស័យបរិស្ថានអោយប្រសើរឡើង ក្នុងការពង្រឹងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាននិងរៀបចំអោយមានទំនាក់ទំនាក់រវាងស្ថាប័នរដ្ឋដ៍ទៃទៀត ក្នុងការចូលរួមក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនព្រៃឈើ នឹងសត្វព្រៃ និងរុក្ខជាតិកម្ររជិតផុតពូជ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងនគរបាល INTERPOL រួមជាមួយស្ថាប័នពាក់ព័ន្ធ អាចចែករំលែកព័ត៌មាន និងការពង្រឹងសមត្ថភាពក្រុមការងារជំនាញ ស្របតាមក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ដើម្បីប្រឆាំងបទល្មើសសត្វព្រៃ និងព្រៃឈើ។
ឯកឧត្តមសាយ សំអាល់ បានបន្តថា ការចូលរួមការទប់ស្កាត់ការរត់ពន្ធ ថនិកសត្វ ប្រភេទឈើកម្រ ដែលបាននិងកំពុងតែប្រឈម ដូច្នេះត្រូវតែចូលរួមទប់ស្កាត់​ ប្រសិនបើទប់ស្កាត់មិនបាន នឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។

លោក KITAEK KANG នាយកINTERPOLប្រចាំទីក្រុងបាងកក បានឱ្យដឹងថាសិក្ខាសាលានេះអាច ចែករំលែកបទពិសោធន៍ជំណេះដឹង និងជំនាញ ដើម្បីពិភាក្សាលើអាទិភាពការងារ ក្នុងគោលបំណងរួមគ្នាក្នុងការអនុវត្តច្បាប់ ដែលជាយុទ្ឋសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ឋប្រឆាំងបទល្មើសបរិស្ថានៅក្នុងតំបន់។
សូមបញ្ជាក់ថាសាលាស្តីពីសន្តិសុខបរិស្ថានជាតិ(បទល្មើសព្រៃឈើ នឹងសត្វព្រៃ)ប្រព្រឹត្តឡើងរយៈ២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កងយោធពលខេមរភូមិន្ទ នគរបាលជាតិ នគរបាលINTERPOL អង្គការក្រៅរដ្ឋភិបាលជាតិជាតិ និងអន្តរជាតិ ជាច្រីននាក់បានចូលរួម។

ប្រធានបទសំខាន់ៗលើកមកពិភាក្សារួមមាន៖
១-កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋក្នុងការទប់ស្កាត់បទល្មើសបរិស្ថាន
២-កិច្ចសហប្រតិបត្តការជាមួយស្ថប័នរដ្ឋ ទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ
៣-ការបង្កើតវេទិកាអ្នកពាក់ព័ន្ឋបរិស្ថាន
៤- ការបង្កើតក្រុមការងារទប់ស្កាត់បទល្មើសព្រៃឈើ និងបរិស្ថាន

   

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)