មន្ត្រីរាជការវ័យក្មេងក្រសួងបរិស្ថាន យុវជនអន្តរក្រសួង-ស្ថាប័ន សិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ និងប្រជាសហគមន៍មូលដ្ឋានជាច្រើននាក់ បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាតំបន់ការពារធម្មជាតិ នាឧទ្យានជាតិសមុទ្រកោះរ៉ុង រយៈពេល ៣ថ្ងៃ ២យប់ នៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៨ នៅសហគមន៍ភូមិព្រែកស្វាយ ខេត្តព្រះសីហនុ។ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីបើកព្រឹត្តិការណ៍នេះ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថាទស្សកិច្ចនៅតំបន់ធម្មជាតិនេះមានគោលបំណងដើម្បី អបអរសាទរ ការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង និងចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយ ចីរភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា សកម្មភាពជាច្រើនបានអនុវត្តន៍ ក្នុងទស្សនកិច្ចសិក្សា នៅលើកោះសហគមន៍ភូមិព្រែកស្វាយរួមមាន៖
– សកម្មភាពសង្គម ជាមួយប្រជាសហគមន៍ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ
-ស្វែងយល់ពីការការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈបទបង្ហាញពី៖ មន្រ្តីក្រសួងបរិស្ថានអង្គការ FFI, មូលនិធិកោះសង្សារ, សហគមន៍មូលដ្ឋាន
-សិក្សាពីជីវៈចម្រុះបាតសមុទ្រ (Snorkeling) នៅកោះសង្សារ
-សិក្សាពី លម្ហមហាសាគរ ឧទ្យានជាតិសមុទ្រកោះរ៉ុង
-ទស្សនកិច្ចសហគមន៍ប្រជានេសាទ
-ទស្សនារបាំមូលដ្ឋានសហគមន៍ព្រែក និងការលើកទឹកចិត្ត
-អប់រំ ផ្សព្វផ្សាយ បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ
-ការទទួលខុសត្រូវលើ បរិស្ថាន អនាម័យ និងសំណល់ជាដើម។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់