នៅក្នុងពិធីបុណ្យទន្លេ នាថ្ងៃសៅរ៍ ៩រោច ខែផល្គុន ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបុណ្យទន្លេ លើកទី៤ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍” នាក្រុងតាខ្មៅ ខេត្តកណ្តាល ។

បន្ទាប់ពីសម្ពោធកាត់ខ្សែបូររួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់ពិព័រណ៍សមិទ្ធផលនានា ក្នុងនោះសម្តេចក៏បានចាប់អារម្មណ៍ស្តង់ពិព័រណ៍ក្រសួងបរិស្ថាន ដែលដាក់តាំងបង្ហាញសមិទ្ធផលសំខាន់ៗរួមមាន៖ សំភារៈឧបទ្ទេសអប់រំបរិស្ថាន ដូចជាសៀវភៅអប់រំបរិស្ថានសម្រាប់សិស្ស សម្រាប់គ្រូ សៀវភៅអប់រំបរិស្ថានទូទៅ សៀវភៅរឿងអប់រំបរិស្ថានខ្លី សៀវភៅគំនូរជីវចលកុមារ ទស្សនាវដ្តី កម្រងឯកសាសត្វព្រៃ កម្រងឯកសាសត្វស្លាប ឈ្មោះអំបូរ និងប្រភេទរុក្ខជាតិ និងសត្វ ផែនការយុទ្ធសាស្រ្ត ផូស្ទ័រ ផ្ទាំងរូបភាពបញ្ឈរ សំណាកសត្វដំរី ខ្ទីង និង រូបសត្វពាក់ដោយមនុស្សទាំងប្រាំ ខ្លា ដំរី ស្វា ទន្សោង ខ្លាឃ្មុំ។

សូមបញ្ជាក់ថារយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេ មានអ្នកចូលរួមទស្សនាស្តង់តាំងពិព័រណ៍ក្រសួងបរិស្ថាន ហើយទទួលបាន គឺ១).សារអប់រំបរិស្ថានដល់សាធារណជនទូទៅ ២). សមទ្ធិផលនានារបស់ក្រសួង ៣. បង្កើនឱកាសដល់យុវជន និងសាធារណជនចូលរួមជាមួយសិក្សាស្វែងយល់ជាមួយក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការការពារអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍន៍ដោយចីរភាព។ នៅក្នុងស្តង់ពិព័រណ៍ក្រុមការងារក៏មានបង្កើតកម្មវិធីកំសាន្ត ឆ្លើយសំណួរ ចម្លើយយករង្វាន់ ថតរូបអនុស្សាវរីយ៍ និងមនុស្សរូបសត្វ ជាការបង្កើនចំណេះដឹងបរិស្ថានតាមបែបកំសាន្ត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់