ក្នុងជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នាខេត្តសៀមរាប ឯកឧត្តម យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថាន ពិភពលោក នៃក្រសួងបរិស្ថានជប៉ុន បានបញ្ជាក់ថារាជរដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេច ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថាន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន JICA។

ឯកឧត្តម យ៉ាស៊ូ តាកាហាស៊ី បានបញ្ជាក់ថាកន្លងមក ជប៉ុនបានផ្នែកស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ឋនិងការចូលរួម ផ្នែកការកាត់បន្ថយការលំបាកប្រជាពលរដ្ឋ ផ្នែកសេដ្ឋកិច្ជ លើលកម្ពស់សុខភាព ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញផងដែរ។ ជប៉ុនគ្រោងនឹងសម្របសម្រួលលសហប្រតិបត្តិការបរិស្ថាន ក្នុងប្រធានបទមួយចំនួន ដូចជា ប្រព្រឹត្តិកម្មសំណល់ ការប្រើប្រាសសំណល់ឡើងវិញ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងនិរន្តរភាពទីក្រុង។

នៅក្នុងជំនួប ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយជប៉ុនដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០១៨ សិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តី បរិស្ថានអាស៊ីបូព៌ា ដែលជាឱកាសដ៏ពិសេសមួយ សម្រាប់មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិរបស់ស្ថាប័នរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យ បរិស្ថាន និងតំណាងស្ថាប័នថ្នាក់ក្រោមជាតិ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗដែលអញ្ជើញមកពី សហគមន៍ អភិវឌ្ឍអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាគ្នាអំពីបញ្ហា និងគំនិតថ្មីៗ ដើម្បីសម្រេចបានការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕

ព័ត៌មានបន្ថែម

ក្រុមការងារបច្ចេកទេសចុះកំណត់អត្តសញ្ញាណប្រជាពលរដ្ឋការពារសត្វស្លាបនៅខេត្តព្រៃវែង
ថ្ងៃ ចន្ទ, 3 សីហា, 2020 ក្រុមការងារបច្ចេកទេសចុះកំណត់អត្តសញ្ញាណប្រជាពលរដ្ឋការពារសត្វស្លាបនៅខេត្តព្រៃវែង
ឯកឧត្ដម ទិន ពន្លក ដឹកនាំកិច្ចប្រជុំស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី(PES)
ថ្ងៃ ចន្ទ, 3 សីហា, 2020 ឯកឧត្ដម ទិន ពន្លក ដឹកនាំកិច្ចប្រជុំស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី(PES)
កិច្ចប្រជុំស្តីពីការពិនិត្យលើសេចក្តីព្រាងសំណើរគម្រោង “ការគ្រប់គ្រងសំណល់ប្លាស្ទិក”
ថ្ងៃ ចន្ទ, 3 សីហា, 2020 កិច្ចប្រជុំស្តីពីការពិនិត្យលើសេចក្តីព្រាងសំណើរគម្រោង “ការគ្រប់គ្រងសំណល់ប្លាស្ទិក”