នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃសុក្រ ១រោច ខែផល្គុន ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ ការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការស្តារសត្វខ្លាធំឡើងវិញ ក្នុងដែន ជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគីរី រៀបចំដោយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ សហការជាមួយអង្គការ មូលនិធិសត្វព្រៃពិភពលោក(WWF)។

កិច្ចពិភាក្សាផ្តោតសំខាន់ អំពីការស្តារ និងការអភិរក្សសត្វខ្លាធំឡើងវិញ ការ អនុវត្តជាជំហ៊ានៗ ក្នុងក្របខ័ណ្ឌជាតិ និងថ្នាក់ខេត្ត ធ្វើយ៉ាងណាអភិរក្សធនធានសត្វព្រៃកម្រ និងជិតផុតពូជអោយគង់វង្ស ដែលកំពុងរស់រានមានជីវិតនៅក្នុងព្រៃឈើ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដ៏ សំបូរបែបនៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគីរី នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា។

ឯកឧត្តម សូខន ឬទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន ប្រព័ន្ធតំបន់ការពារធម្មជាតិកម្ពុជា មានតំបន់ការពារធម្មជាតិ មានចំនួនកើនដល់៥១តំបន់ ដែលមានទំហំដីប្រមាណ ៧,៥លានហិកតា និងរបៀងអភិរក្សជីវៈចម្រុះ(របៀងអភិរក្សចម្រុះឦសាន្ត របៀងអភិរក្សចម្រុះឧត្តរ និងរបៀងអភិរក្សចម្រុះជួរភ្នំក្រវាញ) គឺស្មើនឹង៤១% នៃផ្ទៃប្រទេស។ ឯកឧត្តមបន្តដែរថា ផែនការកម្មវិធី នៃការស្តារសត្វខ្លាធំឡើងវិញ ក្នុងដែនជម្រកសត្វព្រៃស្រែពក គឺមានសារៈសំខាន់ សម្រាប់យើងធ្វើការរួមគ្នាជាមួយដៃគូ ក្នុងការអនុវត្តការងារ ការការពារ និងថែរក្សាសម្បត្តិធម្មជាតិដ៏ អស្ចារ្យនៃតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ដែលនឹងចូលរួមផ្តល់ផលប្រយោជន៍ ពីសេវាកម្ម បរិស្ថាន ដោយមានចក្ខុវិស័យរួមនៃផែនការកម្មវិធីគឺនៅឆ្នាំ២០២២ នឹងសម្រេចបាននូវតួនាទីប្រព័ន្ធអេកូឡូស៊ីរបស់ពពួកប្រភេទសត្វខ្លាធំ។

ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគីរី បានឱ្យដឹងថា តាមការពិគ្រោះ យោបល់លើកនេះ មានសារៈសំខាន់ណាស់សំរាប់ខេត្តមណ្ឌលគីរី ដែលជាតំបន់ ដែលមានសក្តានុពលធនធានសត្វព្រៃ និងជីរៈចម្រុះគ្រប់ប្រភេទ ក៏ដូចជាការផ្តោតសំខាន់ លើអភិបាលកិច្ច និងការលើកកម្ពស់ គ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សសត្វខ្លាធំ ដោយជំរុញការ ចូលរួមពីសហគមន៍មូលដ្ឋានផងដែរ។

គូសបញ្ជាក់ថា សេចក្តីព្រាងផែនការប្រតិបត្តិការស្តារសត្វខ្លាធំឡើងវិញនៅខេត្តមណ្ឌលគីរី ត្រូវបានដាក់ ឆ្លង និងចងក្រងធាតុចូលជាបន្តបន្ទាប់ ក្នុងកិច្ចប្រជុំជំនាញជាតិ និងអន្តរជាតិ ការចុះពិនិត្យស្ថានភាព ជាក់ស្តែងដល់កន្លែងដែនជម្រកសត្វព្រៃស្រែពក និងភូមិសាស្រ្តផ្សេងៗទៀតនៅកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា