បដិសណ្ឋាកិច្ចល្អ ទាំងកាយវិការ ពាក្យសំដី និងសម្លៀកបំពាក់ ប្រកបដោយសីលធម៌ គុណធម៌ សច្ច:ធម៌ ឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់បុគ្គលមានលក្ខណៈជាខ្មែរ គឺជាចំនុចសំខាន់១ នៃចំនុចគន្លឹះទាំង៤ ដែលឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការរៀបចំសិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៤ ស្តីពីនិរន្តរភាពទីក្រុង និងកិច្ចប្រជុំពាក់ព័ន្ធ បានផ្តល់អនុសាសន៍ណែនាំ ទៅកាន់អនុគណៈកម្មាការពិធីការ ទទួលភ្ញៀវជាតិ-អន្តរជាតិ សន្តិសុខ និងសម្របសម្រួលដឹកជញ្ជូនស្នាក់នៅ និងទស្សនៈកិច្ច ដើម្បីត្រៀមលក្ខណៈទទួលគណៈប្រតិភូអន្តរជាតិ និងរៀបចំសិក្ខាសាលា នៅខេត្តសៀមរាប ថ្ងៃទី០៧-១០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាការ និង អនុគណៈកម្មាការទាំង៣ រៀបចំសិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៤ ស្តីពីនិរន្តរភាពទីក្រុង និងកិច្ចប្រជុំពាក់ពន្ធ័ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០២ មីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា ចំនុចទី២ នៅពេលក្រុមការងារអនុគណៈកម្មការទស្សនកិច្ច ជូនគណប្រតិភូ ទៅកាន់រមណីយដ្ឋានទេសចរណ៍អង្គរវត្ត ភ្នំគូលែន និង បឹងទន្លេសាប ត្រូវរៀបចំឱ្យបានម៉តចត់ និង ណែនាំប្រតិភូឱ្យបានយល់ពីអត្ថន័យតំបន់កំសាន្តទាំងអស់នោះដោយឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៌របស់ខ្មែរជាគ្រឹះ ជាពិសេស ការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តយើង ក្នុងបុព្វហេតុលើកកម្ពស់ កិច្ចគាំពារបរិស្ថាន។ ចំនុចទី៣ នៅក្នុងដំណើរការរៀបចំសិក្ខាសាលា អនុគណៈការត្រូវរៀបចំ និងសម្របសម្រួល ឱ្យបានម៉តចត់ ទាំងពីធីការ ទីតាំងប្រារព្ធពិធី កន្លែងប្រជុំធំ និងទ្វេរភាគី ឱ្យបានសាកសមនឹងមុខមាត់ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ប្រតិភូជាន់ខ្ពស់អាស៊ីបូព៌ា។ ចំនុចទី៤ ដែលមិនអាចខ្វះបាន គឺការចូលរួមផ្សព្វផ្សាយ ខ្លឹមសារ និងរូបភាពនៃកម្មវិធី តាមរយៈបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ហើយក្រុមការងារត្រូវរៀបចំឱ្យបានល្អ ទាំងខ្លឹមសារសុន្ទរកថាថ្នាក់ដឹកនាំ និង ខ្លឹមសារបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន ធ្វើយ៉ាងណាឱ្យសិក្ខាសាលាកម្រិតជាន់ខ្ពស់នេះទទួលបានជោគជ័យផង បានបញ្ជ្រាបពីគោលបំណងដ៏មានគុណតម្លៃពីកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាពផង ជាពិសេសទាញយកផលប្រយោជន៍មុខមាត់កម្ពុជាលើវិស័យទេសចរណ៍ និង សេដ្ឋកិច្ចផង៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់