ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតិឱ្យអង្គការInSTEDD iLab ដែលដឹកនាំដោយលោកស្រី ស៊ុយ ចាន់ណេ ប្រធានគ្រប់គ្រងតំបន់អាស៊ី បានចូលជួប និងស្នើសុំកិច្ចសហការជាមួយនឹងក្រសួងបរិស្ថានលើកិច្ចការងារពង្រឹង និងផ្សព្វផ្សាយដើម្បីពង្រឹងចំណេះដឹងបរិស្ថាន។

អង្គការInSTEDD iLab ជាអង្គការជំនាញនៅក្នុងការចងក្រងព័ត៌មានសម្រាប់ការផ្សព្វផ្សាយទៅកាន់សាធារណៈជន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការប្រចាំតំបន់មួយនេះពិនិត្យមើលលើលទ្ធភាពការធ្វើការជាមួយក្រសួងដើម្បីបង្កើតជាប្រព័ន្ធអេប (APP)ដើម្បីបង្ហាញព័ត៌មានឱ្យពលរដ្ឋបានយល់ដឹងអំពីបរិស្ថាននៅតាមទីតាំងមូលដ្ឋានដូចជាស្រុក ក្រុងជាដើម ដែលក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឧទាហរណ៍ស្តីពីទីក្រុងឈានមុខដែលមើលទៅលើការគ្រប់គ្រងលើអនាម័យបរិស្ថាន ការដាំដើមឈើ និងការគ្រប់គ្រងលើប្រព័ន្ធបង្ហូរទឹកជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអង្គការInSTEDD iLab ធ្វើការជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបរិស្ថានដើម្បីធ្វើលើការងារនេះឱ្យបានឆាប់រហ័សសម្រាប់ចូលរួមក្នុងការលើកកម្ពស់ចំណេះដឹងស្តីពីបរិស្ថានឱ្យកាន់តែប្រសើរ៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម  Justin Kevin Whyatt  ឯកអគ្គរដ្ឋទូតថ្មី  នៃប្រទេសអូស្រ្តាលី
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី
ទុងប្រផេះ Spot-billed Pelican
ថ្ងៃ ពុធ, 19 មេសា, 2023 ទុងប្រផេះ Spot-billed Pelican