ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យអង្គការជនពិការកម្ពុជាដែលដឹកនាំដោយលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ បានចូលជួបនិងពិភាក្សាអំពីការចូលរួមរបស់ជនពិការក្នុងក្រមបរិស្ថានដែលក្រសួងកំពុងរៀបចំ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្នើឱ្យអង្គការជនពិការចូលរួមមតិដើម្បីជាធាតុចូលក្នុងក្រមបរិស្ថានក្នុងទិសដៅអាចឱ្យក្រុមជនពិការនៅកម្ពុជាទាំងអស់ ទទួលបានផលប្រយោជន៍ និងការរស់នៅប្រកបដោយចីរភាព។

សូមរំលឹកថា ក្រមបរិស្ថានដែលក្រសួងកំពុងរៀបចំសេចក្តីព្រាងនេះ មានចំនួន៥គន្ធី និងមានជាង១ពាន់មាត្រាដែលមានគោលដៅ និងការអភិវឌ្ឍ​ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា