នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យលោក Son Gook Hee នាយកគ្រប់គ្រង ក្រុមហ៊ុន MH Bio Energy Co, Ltd. ចូលជួបពិភាក្សា និង ស្វែងយល់ពីមូលនិធិបរិស្ថាន និងសង្គមសម្រាប់គម្រោងវិនិយោគនានា។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានបង្កើតអនុក្រឹតលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីមូលនិធិបរិស្ថាន និងសង្គមនេះឡើង ក្នុងគោលបំណងសំខាន់ដើម្បីចូលរួមទាំងអស់គ្នាក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សព្រៃឈើ ជីវៈចម្រុះ និងប្រពន្ធ័អេកូឡូស៊ី ប្រកបដោយនិរន្តរភាព និងការស់នៅប្រកបដោយចីរភាព។​ មូលនិធិនេះមាន​សារ:​សំខាន់ណាស់សម្រាប់ការស្តារបរិស្ថាន និងកែលម្អធនធានជីវៈចម្រុះ និងប្រពន្ធ័អេកូឡូស៊ីឡើងវិញទូទាំងប្រទេស​កម្ពុជាយើង ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិ និងសម្រាប់ការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នានា និងធ្វើអោយប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក្នុងភូមិ-ឃុំដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគ ដូចនេះ គ្រប់ក្រុមហ៊ុនវិនិយោគត្រូវតែចូលរួមជាកាតព្វកិច្ច៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា