ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានផ្តល់បទសម្ភាសន៍ឱ្យស្ថានីយ៍ទូរទស្សន៍អប្សាស្តីពីការកើនឡើងសត្វត្រយ៉ងដែលជាសត្វបក្សីកម្រ និងការរៀបចំបង្កើតឧទ្យានជាតិកោះរ៉ុងដែលរដ្ឋាភិបាលបានដាក់ចេញតាមរយៈសំណើក្រសួងបរិស្ថាន។

បទសម្ភាសន៍ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាននេះ បានផ្តោតសំខាន់លើការការពារប្រកបដោយភាពជោគជ័យចំពោះបក្សីត្រយ៉ង។ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងក្នុងការថែរក្សាអភិរក្សព្រៃឈើ គឺជាការរក្សាបាននៅតំបន់ជីវិតសត្វទាំងឡាយក្នុងតំបន់ការពារដែលមានតម្លៃទាំងជីវសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ពិតហើយ យើងនិយាយថាយើងអភិរក្សសត្វត្រយ៉ង ប៉ុន្តែយើងមិនមែនរក្សាត្រឹមតែសត្វត្រយ៉ងប៉ុណ្ណោះទេ យើងអភិរក្សព្រៃទាំងអស់ និងសត្វទាំងអស់ដែលនៅក្នុងទីនោះ។ ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងគឺចង់ឱ្យប្រជាពលរដ្ឋទូទៅយល់ពីតម្លៃជីវសាស្ត្រ និងតម្លៃសេដ្ឋកិច្ច ដោយសារតែសត្វកម្រត្រយ៉ងនេះហើយ បានជាអេកូតំបន់ទេសចរណ៍តំបន់នោះមានភាពរស់រវើក និងចាប់ផ្តើមចាក់ឬសនៅទីនោះ”។

កត្តាអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ ស្ថេរភាព គឺជាចំណុចចលករដ៏សំខាន់ដែលជំរុញឱ្យការអភិរក្សតាមរយៈការទស្សនារបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលបានធ្វើដំណើរដោយសេរីភាពទៅកាន់តំបន់អភរិក្សនៅទូទាំងប្រទេស។ បើតាមការបញ្ជាក់ពីអង្គការBirdLife សត្វត្រយ៉ងចង្កំកសមានវត្តមាននៅកម្ពុជាចន្លោះពី៦៤៦ក្បាលទៅ៩៩៣ក្បាល ពីឆ្នាំ២០១៣-ឆ្នាំ២០១៧៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម  Justin Kevin Whyatt  ឯកអគ្គរដ្ឋទូតថ្មី  នៃប្រទេសអូស្រ្តាលី
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី
ទុងប្រផេះ Spot-billed Pelican
ថ្ងៃ ពុធ, 19 មេសា, 2023 ទុងប្រផេះ Spot-billed Pelican