នៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នីកូឡាយ ស្ពាស្គី អគ្គនាយករង សាជីវកម្មថាមពលបរិមាណូរដ្ឋROSATOM នៃប្រទេសរុស្ស៊ី។

បន្ទាប់ពីកិច្ចស្វាគមន៍គ្នាទៅវិញទៅមក ភាគីទាំងពីរបានកោតសរសើរសមិទ្ធផលសម្រេចបានក្នុង ការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាលទាំងពីរពិសេស ការចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព នៅអំឡុងពេលមហាសន្និបាតលើកទី៦១ នៅទីក្រុងវីយ៉ែនណា ប្រទេសអូទ្រីស។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទចំនួន០៣រួមមាន៖ ១) ការពន្លឿនការរៀបចំមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២) តម្រូវការអប់រំ និងបណ្តុះបណ្តាលរបស់ភាគីកម្ពុជាសម្រាប់ស្នើទៅភាគីរុស្ស៊ី និង ៣) សេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅលើទឹក ដីព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបាន ឯកភាពអនុញ្ញាតឱ្យក្រុមការងាររួមកម្ពុជា-រុស្ស៊ី បន្តពិភាក្សាលំអិតលើទិដ្ឋភាពបច្ចេកទេស ដើម្បីឈានទៅរកការសម្រេចការងារខាងលើបានឆាប់រហ័ស៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)